ព័ត៌មានជាតិ
រដ្ឋបាលរាជធានី សូមការយោគយល់និងអធ្យាស្រ័យពីប្រជាពលរដ្ឋ ចំពោះការរំខាននៃការជួសជុលកំណាត់ផ្លូវជាតិលេខ៦
ភ្នំពេញ ៖ ដើម្បីសម្រួលដល់ការធ្វើចរាចរប្រកបដោយសុវត្ថិភាព រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ចាប់ផ្ដើមជួសជុលកំណាត់ផ្លូវជាតិលេខ៦ និងដាក់បំពង់លូ ដែលស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីបម្រើដល់ការចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ដែលអាចបណ្តាលឱ្យមានការរំខាន ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ និងកំពុងរស់នៅតាមបណ្ដោយផ្លូវនេះ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និងធ្វើចរាចរឆ្លងកាត់លើកំណាត់ ផ្លូវជាតិលេខ៦ ដែលស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សូមមេត្តាយោគយល់អធ្យាស្រ័យ ចំពោះការរំខាន ក្នុងដំណើរការការដ្ឋាននេះ។
សូមរំលឹកថា ចាប់តាំងពីខែសីហា ឆ្នាំ២០២២ កំណាត់ ផ្លូវ ឈ្នះឈ្នះ ចាប់ពីស្ពានព្រែកព្នៅ ដល់ផ្លូវជាតិលេខ៦ ដែលជាផ្លូវចេញចូល ពហុកីឡដ្ឋាន ជាតិមរតកតេជោ ជាកន្លែង ដែលនឹងត្រូវ រៀបចំប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ ត្រូវបាន ក្រុមការងារ គាស់រំលើង ផ្លូវបេតុងចាស់ ដាក់លូផង ធ្វើផ្លូវផង និងគាស់ទ្រូងផ្លូវ កាយស្មៅចេញផងដែរ។
គេរំពឹងថា ការដ្ឋាន កាយគាស់ ផ្លូវបេតុង ចាស់ នៅកំណាត់ផ្លូវវិមានឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ៦ ដល់ស្ពានជ្រោយចង្វារ នឹងត្រូវធ្វើថ្មីរួចរាល់ នៅមុនឆ្នាំ២០២៣ ហើយសង្ឃឹមថា ពេលផ្លូវនេះ ធ្វើថ្មីរួច នឹងលែងមានឡាន ដឹកដី ដឹកខ្សាច់ និងដឹកថ្ម ដែលមួយថ្ងៃៗ នៅលើផ្លូវនេះ មិនដឹង ប៉ុន្មានឡាន បើកដឹកដី ដឹកខ្សាច់ និងដឹកថ្ម ទាំងយប់ និងទាំងថ្ងៃ ជ្រុះរាយប៉ាយពេញផ្លូវ៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ