ព័ត៌មានជាតិ
កោះហៅបុគ្គលម្នាក់ ប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ នៅក្នុងពិធីឡើងគ្រូ និងបំពេញបារមី
ស្ត្រីឈ្មោះ ចិក ស្រីយ៉ាន់ ដែលពាក់ឯកសណ្ឋាននគរបាលជាតិ ក្នុងពិធីឡើងគ្រូ និងបំពេញបារមី ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់កងកម្លាំងនគរបាលជាតិ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឃុំខ្នាត ស្រុកពួក ខេត្ដសៀមរាប កោះហៅមកបំភ្លឺ។

យោងតាមការចេញផ្សាយរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាបបានចេញផ្សាយថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប ឱ្យដឹងថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៩នឹង១០នាទីព្រឹក កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំខ្នាត នៃអធិការដ្ឋាននគរបាលស្រុកពួក បានកោះហៅឈ្មោះ ចិក ស្រីយ៉ាន់ ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្ដសៀមរាប មកបំភ្លឺពាក់ព័ន្ធនឹងករណី ប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ នៅក្នុងពិធីឡើងគ្រូ និងបំពេញបារមី កាលពីថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្ដសៀមរាប។

ក្រោយពីសាកសួរ ឈ្មោះ ចិក ស្រីយ៉ាន់ បានបំភ្លឺប្រាប់សមត្ថកិច្ចយើងថា នៅក្នុងអំឡុងឆ្នាំ២០១២ ខ្លួនបានទៅទិញឯកសណ្ឋាននគរបាលជាតិ ពណ៌ទឹកដោះគោ (ដៃខ្លី) ចំនួន០១កំផ្លេ ពីផ្សារលើធំថ្មី ក្រុងសៀមរាប ក្នុងតម្លៃ៥០០០០រៀល និងកាត់ឯកសណ្ឋានពេទ្យ ចំនួន០១កំផ្លេ នៅចំណុចផ្សារពួក ក្នុងតម្លៃ៦០០០០រៀល ដើម្បីយកមកថ្វាយគ្រូ (ដាក់លើអាសនៈ) ។ លុះនៅថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២០ ដោយឈ្មោះ រី ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្ដសៀមរាប ដែលត្រូវជាកូនសិស្សរបស់ខ្លួន បានប្រារព្ធធ្វើពិធីបួងសួង និងបំពេញបារមី ដោយមានអញ្ជើញក្រុមភ្លេងមកលេងថ្វាយ ហើយក៏បានអញ្ជើញខ្លួន និងកូនសិស្សរបស់ខ្លួនសរុបមានគ្នាចំនួន១០នាក់ ឲ្យមកចូលរួមក្នុងពិធីបួងសួងនោះផងដែរ។

ក្នុងពិធីបួងសួង និងបំពេញបារមីនោះដែរ ខ្លួនបានស្លៀកពាក់ឯកសណ្ឋានមន្ដ្រីនគរបាលជាតិរាំថ្វាយចំនួន០២លើក គឺលើកទី១ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង១៨:០០នាទី ដល់វេលាម៉ោង២២:០០នាទី និង លើកទី២ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង១២:០០នាទី ដល់វេលាម៉ោង១៩:០០នាទី ទើបចប់។
ក្រោយពីសាកសួរត្រូវបានបញ្ចប់ កម្លាំងសមត្ថកិច្ចយើងបានដកហូតឯកសណ្ឋាននគរបាលជាតិ និងធ្វើការអប់រំណែនាំ ឲ្យបញ្ឈប់សកម្មភាព ប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ឬឯកសណ្ឋានរបស់ស្ថាប័នណាមួយ យកមកស្លៀកពាក់រាំក្នុងពិធីឡើងគ្រូ ឬបួងសួងបំពេញបារមីតទៅទៀត។ អាស្រ័យហេតុនេះ សូមសាធារណៈជនទាំងអស់ ដែលនិយមតាមដាន និងប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក មេត្ដាជ្រាប ៕
អត្ថបទ ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ