ជីវិតកម្សាន្ដ
នៅ ស៊ីនឿន រត់រកលោក ហេង ឡុង ជួយរកយុត្តិធម៌ក្រោយ ត្រូវបានតុលាការសម្រេចឃុំខ្លួន
តារាចម្រៀងលោក នៅ ស៊ីនឿន បន្ទាប់ពីត្រូវបានតុលាការ សម្រេចឲ្យឃុំខ្លួនតាមដីកាបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ ពីបទគំរាមកំហែងនិងធ្វើឲ្យខូចខាតរួមទាំងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលវត្ថុដោយសុចរិតនោះ ពេលនេះបានរត់មករកការជួយអន្តរាគមន៍ពីលោក ហេង ឡុង ដើម្បីរកយុត្តិធម៌លើករណីនេះ។

បើយោងតាមការបញ្ជាក់ឲ្យដឹងពីសំណាក់លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានលើកឡើងថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ តារាចម្រៀងផលិតកម្មរស្មីហង្សមាសលោក នៅ ស៊ីនឿន ត្រូវបានតុលាការសម្រេចឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី១តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញក្រោមការចោទប្រកាន់ពីបទ«គំរាមកំហែងថា នឹងធ្វើឲ្យខូចខាតនិងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលវត្ថុដោយសុចរិត» ។


លោក ហេង ឡុង បានបន្តថា ករណីនេះប្រព្រឹត្តនៅចំណុចផ្ទះលេខៈ ១៧២៩ ផ្លូវលំ ភូមិព្រែកតាឡុងទី២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩។ លោកនិយាយទៀតថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដោយទទួលបាន ការសម្របសម្រួលទើបសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាសម្រេចអនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយសំអាងហេតុ៨ចំណុច។ ប្រភពបន្តថា មកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ លោក នៅ ស៊ីនឿន ក៏បានមកជួបពិភាក្សាជាមួយខ្ញុំបាទ ហេង ឡុង ក្នុងនាមជាប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដើម្បីស្វែងរកការពឹងពាក់មេធាវីស្ម័គ្រចិត្តរបស់សមាគម ក្នុងការការពារសិទ្ធិ និង ជួយរកយុត្តិធម៌ជូនគាត់តាមផ្លូវច្បាប់។



បើតាមសម្រង់សម្តីរបស់លោក នៅ ស៊ីនឿន ដែលបានបញ្ជាក់ទៅកាន់លោក ហេង ឡុង បានលើកឡើងថា ទីតាំងដែលលោកបានចូលរស់នៅតាំងពីឆ្នាំ២០០៩ ប៉ុន្តែឆ្នាំ២០១៣ ទើបលោកបានដាក់ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីពីអាជ្ញាធរ។លោក ហេង ឡុង បន្ថែមថាករណីនេះ យើងខ្ញុំកំពុងពិភាក្សានិងពិគ្រោះយោបល់ជាមួយមេធាវីនិងក្រុមការងារផ្នែកច្បាប់ ដើម្បីការពារ និងជួយរកយុត្តិធម៌តាមផ្លូវច្បាប់៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


