Connect with us

ព័ត៌មានជាតិ

ដាក់​ឱសានវាទ​ឲ្យក្រុមហ៊ុន​​ទូរសព្ទ​បញ្ឈប់​ភ្ជាប់​ ​គម្រោង​​​ខ្ចីលុយ​ដល់អតិថិជន

បានផុស

នៅ

និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចេញ​សេចក្តីជូនដំណឹង​ណែនាំ​ឲ្យ​ប្រតិបត្តិករផ្ដល់សេវាទូរស័ព្ទចល័ត​ឲ្យ​បញ្ឈប់​​រាល់ការផ្តល់សេវាកម្មបន្ថែមជូនអ្នកប្រើប្រាស់ក្នុងទម្រង់ជា “គម្រោងខ្ចីលុយ”។

ផ្អែកតាមលិខិតលេខ៨០៩ សជណ.ពប ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាល បានសម្រេចជាគោលការណ៍តម្រូវឱ្យប្រតិបត្តិករផ្ដល់សេវាទូរស័ព្ទចល័តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ឈប់រាល់ ការផ្តល់សេវាកម្មបន្ថែមជូនអ្នកប្រើប្រាស់ក្នុងទម្រង់ជា “គម្រោងខ្ចីលុយ”។

ទាក់ទង​គម្រោងខ្ចីលុយដែលអ្នកប្រើប្រាស់បានភ្ជាប់រួចហើយ និយ័តករទូរគមនាគមន៍កម្ពុជាបាន​ណែនាំ​​ឲ្យ​បន្តផ្តល់សុពលភាពរហូតដល់អ្នកប្រើប្រាស់អស់ចំនួនទឹកលុយដែលបានខ្ចី ដោយកំណត់​យកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយ។

ជាថ្មី​ម្តង​ទៀត និយ័តករទូរគមនាគមន៍កម្ពុជាក្រើនរំលឹក​ដល់ប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ ត្រូវតែអនុវត្តតាមការសម្រេច​របស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់។ និយ័តករទូរគមនាគមន៍កម្ពុជា​នឹងបន្តតាមដាន ហើយ​នឹង​ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះប្រតិបត្តិករផ្ដល់សេវាទូរស័ព្ទចល័ត​ណាដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិជាធរមាន និងការសម្រេចរបស់រាជរដ្ឋាភិបាល៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ នាទី មុន

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

ផ្ទុះរោងចក្រឈើនៅវៀតណាម ផ្តាច់ជីវិតមនុស្ស ៦នាក់

ព័ត៌មានជាតិ៣០ នាទី មុន

មន្រ្តី​នាំ​ពាក្យ​ក្រសួងការងារ៖ ក្រសួង​ការងារ​បាន​ទទួល​ញាត្តិ​ពី​សហជីព​ ហើយ​នឹង​ពិនិត្យ​អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​ពួក​គេ

ព័ត៌មានជាតិ៣៣ នាទី មុន

របាយការណ៍៖ ៧៩,៨ % យល់ថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ទីក្រុងម៉ានីល បញ្ចេញរថយន្តបាញ់ទឹកតាមដងផ្លូវ ដើម្បីទប់ទល់នឹងកម្តៅ

Sokha Hotels

ព័ត៌មានពេញនិយម