ព័ត៌មានជាតិ
សម្រួលនីតិវិធីផ្តល់សេវាសាធារណៈនៅក្រសួងប្រៃសណីយ៍ បន្ថយរយៈពេលរង់ចាំនៅសល់តែ ៨ ម៉ោង និង ៧ ថ្ងៃ សម្រាប់បច្ចេកទេសខ្ពស់
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីណែនាំស្តីអំពីដំណើរការសម្រួលការផ្តល់សេវាសាធារណៈឲ្យបានកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព តាមរយៈការកាត់បន្ថយរយៈពេលនៃការផ្តល់សេវាសាធារណៈមិនឲ្យលើសពី ៨ ម៉ោង សម្រាប់សេវាដែលមានលក្ខណៈបច្ចេកទេសទាប និងមិនលើសពី ៧ ថ្ងៃ សម្រាប់សេវាសាធារណៈដែលមានលក្ខណៈបច្ចេកទេសខ្ពស់។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានឲ្យដឹងថា ដោយពិនិត្យឃើញកន្លងមក ការផ្តល់សេវាសាធារណៈពាក់ព័ន្ធសេវាប្រៃសណីយ៍និងទូរគមនាគមន៍ មិនទាន់អាចឆ្លើយតបទាន់ពេលដោយអាចប្រើរយៈពេលរង់ចាំចាប់ពី ៣ ទៅ ១៥ ថ្ងៃ សម្រាប់សេវាសាធារណៈដែលមានលក្ខណៈបច្ចេកទេសទាប ឬ ១៦ ទៅ ៦០ ថ្ងៃ ក្នុងករណីសេវាដែលមានលក្ខណៈបច្ចេកទេសខ្ពស់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចាប់ផ្តើមអនុវត្តសាកល្បងលើការកែសម្រួលនីតិវិធី និងកាត់បន្ថយពេលវេលានៃការផ្តល់សេវាសាធារណៈឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម ក្នុងបរិបទនៃយុគសម័យឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
ផ្អែកលើបទពិសោធជោគជ័យក្នុងការអនុវត្តសាកល្បង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសម្រេចពង្រីកវិសាលភាពបន្ថែមក្នុងការកែសម្រួលនីតិវិធី និងកាត់បន្ថយពេលវេលាលើការផ្តល់សេវាសាធារណៈទាំងអស់ដែលស្ថិតនៅក្រោមសមត្ថកិច្ចក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សរុបចំនួន ១៥៨ ប្រភេទ ដូចខាងក្រោម៖
១. ការកំណត់រយៈពេលថ្មី
រយៈពេលនៃការផ្តល់សេវានឹងចាប់ផ្តើមគិតចាប់ពីពេល ដែលពាក្យស្នើសុំបានបំពេញគ្រប់លក្ខខណ្ឌរបស់សេវានីមួយៗ និងបានភ្ជាប់មកជាមួយឯកសារតម្រូវការចាំបាច់គ្រប់គ្រាន់ ដែលត្រូវកំណត់ដូចខាងក្រោម៖
– រយៈពេលមិនលើសពី ៨ ម៉ោងនៃថ្ងៃធ្វើការ ក្នុងការសម្រេចផ្តល់ជូនសម្រាប់សេវាសាធារណៈដែលមានលក្ខណៈបច្ចេកទេសទាប។
– រយៈពេលមិនលើសពី ៧ ថ្ងៃនៃថ្ងៃធ្វើការ ក្នុងការសម្រេចផ្តល់ជូនសម្រាប់សេវាសាធារណៈ ដែលមានលក្ខណៈបច្ចេកទេសខ្ពស់។

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


