ព័ត៌មានជាតិ
ភ្ញៀវទេសចរជិត ៣ ម៉ឺននាក់ បានទៅកម្សាន្តនៅខេត្តបន្ទាយមានជ័យ អំឡុងពេលភ្ជុំបិណ្ឌ
ក្នុងឱកាសបុណ្យពិធីភ្ជុំបិណ្ឌ រយៈពេល ២ ថ្ងៃ ចាប់បីថ្ងៃទី ២៤-២៥ មានភ្ញៀវទេសចរណ៍មកលេងកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តបន្ទាយមានជ័យ មានចំនួនជិត ៣ ម៉ឺននាក់ ក្នុងនោះមានភ្ញៀវបរទេស ៧ នាក់ នេះបើតាមទូរលេខរបស់មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ។

លោក ឈឿម សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងកាលពីថ្ងៃទី ២៦ ខែកញ្ញាថា នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ នេះ មានភ្ញៀវជាតិមកលេង មានចំនួន ១៨,៨៣៦ នាក់ ភ្ញៀវបរទេសចំនួន ៤ នាក់ ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២ ភ្ញៀវជាតិចំនួន ៤,៧៨២ នាក់ ភ្ញៀវបរទេសចំនួន ៣ នាក់ ភ្ញៀវភាគច្រើន ទៅលែងនៅតំបន់មានទឹក និងរមណីយដ្ឋានកែច្នៃ និងតាមប្រាសាទបូរាណ និងកន្លែងផ្សេងទៀតមានតិច។

លោក ឈឿម សេរីវុធ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា មន្ទីរទេសចរណ៍បានរៀបចំកន្លែង រមណីយដ្ឋាន និងគោលដៅទេសចរណ៍បានស្អាតមានភាពល្អប្រសើរជាងមុន ធ្វើឲ្យចំនួនភ្ញៀវទេសចរណ៍មកលេងកាន់តែកើនឡើង ក្នុងនោះមានកន្លែងលេង អាងជើងគ្រុស ប្រាសាទបន្ទាយឆ្មា ប្រាសាទមេបុណ្យ បារាយណ៍ មេបុណ្យ ប្រាសាទបន្ទាយទ័ព និងកន្លែងផ្សេងៗទៀត។ជាងនេះទៀត មន្ត្រីទេសចរណ៍អាចទប់ស្កាត់ការដំឡើងថ្លៃហួសហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ ដោយមានការបិទតម្លៃជម្រាប់ជូនភ្ញៀវជាមុនបានត្រឹមត្រូវ ស្របតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ផងដែរ។


លោកក៏បានបញ្ជាក់ឲ្យដឹងថា រយៈពេល ២ ថ្ងៃនេះ បញ្ហាបរិស្ថានអនាម័យ បានល្អប្រសើរជាងមុន ដោយភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋមានការយល់ដឹង និងភ្ញាក់រលឹក ទុកដាក់សំរាមបានត្រឹមត្រូវ។ ដោយឡែកបញ្ហាសន្តិសុខសុវត្ថិភាព ក៏មានភាពល្អប្រសើរ ដោយមន្ទីរទេសចរណ៍ បានសហការណ៍យ៉ាងជិតស្និទ្ធជាមួយកម្លាំងមានសមត្ថកិច្ច ចាត់តាំងក្រុមការងារប្រចាំការនៅតាមគោលដៅ ទេសចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់នៅតាមតំបន់ដែលងាយរងគ្រោះផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


