Connect with us

សន្តិសុខសង្គម

កម្លាំងអគ្គស្នងការ និងអាជ្ញាធរខេត្ត បន្ដប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យលួចប្រព្រឹត្ត Online Scam នៅក្រុងប៉ោយប៉ែត

បានផុស

នៅ

កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការត្រួតពិនិត្យ ទីតាំងសង្ស័យលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្រ​ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរង និង លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ, កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ដឹកនាំដោយលោក​ លៀម​ សូដា អភិបាលរងខេត្ត​ និងមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត​ ក្រោមការសម្របសម្រួលនីតិវិធីពី​លោក​ ​ ម៉ុត​ សម្បត្តិ ព្រះរាជអាជ្ញារង​។

សូមបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការកម្លាំងសមត្ថកិច្ចជំនាញបានធើ្វការត្រួតពិនិត្យចំនួន៤ទីតាំងក្នុងក្រុងប៉ោយប៉ែតរួមមាន

៖ អគារស្នាក់នៅ៦ជាន់ផ្ទាល់ដី​៤៥បន្ទប់​ ស្ថិតនៅ​ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ មានមនុស្ស១៦៣នាក់​ ស្រី១០នាក់​ ជាជនជាតិ​ឥណ្ឌូនេស៊ី​, អគារ​ទីតាំងទី២) ស្ថិតនៅភូមិ/ឃុំខាងលើ​ មាន​៧ជាន់​ ផ្ទាល់ដី​ ២៦បន្ទប់​ មានមនុស្សស្នាក់នៅ​ចំនួន៥៣នាក់​ ស្រី១៣នាក់​ ទាំងអស់ជាជនជាតិឥណ្ឌូនេស៊ី, ទីតាំងទី៣​ (ផ្ទះផ្ទាល់ដី)​ ស្ថិតនៅភូមិ/ឃុំខាងលើជាន់ផ្ទាល់ដី មាន២៣បន្ទប់​ មនុស្សស្នាក់នៅ​ចំនួន២៣នាក់​ ស្រី៨នាក់​ ទាំងអស់ជាជនជាតិឥណ្ឌូនេស៊ី និង ទីតាំង​ទី​៤​ ស្ថិត​នៅ​ភូមិ​/ឃុំ​ខាង​លើ​ មាន​៥ជាន់​ផ្ទាល់​ដី​ មាន​១១បន្ទប់​ មាន​មនុស្ស​ស្នាក់​នៅ​ចំនួន​៣៦នាក់​ ស្រី​៩នាក់​ ទាំង​អស់​ជា​ជនជាតិ​ឥណ្ឌូណេស៊ី។

ក្រោយប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងអាគារទាំងអស់ កម្លាំងជំនាញរកមិនឃើញមានមានសម្ភារ:ប្រព្រឹត្តបទល្មើសនោះទេ ដោយឡែកជនបរទេសស្នាក់នៅខុសច្បាប់ខាងក្នុងអាគារ ត្រូវកម្លាំងជំនាញប្រគល់ទៅអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម