Connect with us

សេដ្ឋកិច្ច

បរិមាណទំនិញឆ្លងកាត់កំពង់ផែព្រះសីហនុ មានសម្ទុះកើនឡើងខ្លាំង

បានផុស

នៅ

លោក ទី សាគុណ អគ្គនាយករងបច្ចេកទេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាពេលបច្ចុប្បន្ន បរិមាណទំនិញដែលឆ្លងកាត់កំពុងផែក្រុងព្រះសីហនុ មានសម្ទុះកើនឡើងល្អប្រសើរខ្លាំងក្នុងរយៈពេល ៨ខែ ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១ កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបញ្ជាក់ថា ទំនិញដែលបានឆ្លងកាត់គិតជាតោន មានកំណើនប្រហែល ៦ភាគរយ ចំណែកចំនួនកុងតឺន័រ មានកំណើន ១១.៦ ភាគរយ។ លោកបន្ថែមថា បរិមាណទំនិញនៃការនាំចូលនៅកំពង់ផែព្រះសីហនុ  មានបរិមាណប្រមាណ ៥២ភាគរយ ច្រើនជាងការនាំចេញ ដែលមានប្រមាណតែ ៤៨ភាគរយ។

លោក ទី សាគុណ ចំពោះទំនិញដែលកម្ពុជា នាំចេញតាមកំពង់ផែ មានដូចជាអង្ករ ក្នុងចំនួនប្រមាណ១៥ភាគរយ សម្លៀកបំពាក់ ២៥ភាគរយ និងផលិតផលកសិកម្ម ដូចជា ចេក ស្វាយ ដែលភាគច្រើននាំចេញទៅចិន។

ភាគច្រើន នៃទំនិញដែលនាំចូលតាមកំពង់ផែទឹកជ្រៅព្រះសីហនុ មានដូចជា ក្រណាត់ សម្លៀកបំពាក់ ប្រភេទរថយន្តថ្មី រថយន្តមួយទឹក គ្រឿងចក្រ និងគ្រឿងបរិក្ខារផ្សេងៗជាច្រើនទៀត។

យោងតាមការសិក្សាពីអ្នកជំនាញបច្ចេកទេសកម្ពុជា ជាមួយ JICA បានបង្ហាញថា បរិមាណទំនិញដែលឆ្លងកាត់កំពង់ផែព្រះសីហនុ នឹងអាចបន្តកើនដល់ ១.២ លានTEU (TEU ជាឯកតារង្វាស់ដែលប្រើសម្រាប់កំណត់សមត្ថភាពដឹកទំនិញ និងស្ថានីយ) នៅក្នុងឆ្នាំ ២០២៥ ខណៈបច្ចុប្បន្នកំពង់ផែទឹកជ្រៅព្រះសីហនុ មានសមត្ថភាពលើកដាក់ទំនិញបាន ៧០០ពាន់ TEU។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ទី សាគុណ៕

អត្ថបទ៖ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម