សេដ្ឋកិច្ច
អ្នកជំនាញ៖ កម្ពុជា ត្រូវផ្តោតលើបួនវិស័យធំៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ
កំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយការធ្លាក់ចុះនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស ឃើញថា មានការងើបឡើងវិញ ជាលំដាប់បើទោះជាមានដំណើរយឺតបន្តិចក្តី។ អ្នកស្រាវជ្រាវ និងតាមដានសេដ្ឋកិច្ច បានកត់សម្គាល់ថា មានវិស័យបួនដែលអាចជំរុញកំណើនសេដ្ឋកិច្ចជាតិ ងើបឡើងវិញបានលឿន។ វិស័យទាំងបួននោះ រួមមាន វិស័យអប់រំ វិស័យអចលនទ្រព្យ វិស័យទេសចរណ៍ និងវិស័យសេវាកម្ម។

លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល រាជធានីភ្នំពេញ និងជាអ្នកតាមដានសេដ្ឋកិច្ច សង្គម បានលើកឡើងថា វិស័យអចលនទ្រព្យនឹងរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិ ប្រមាណ ២៥ភាគរយ វិស័យអប់រំ ២៥ភាគរយ វិស័យទេសចរណ៍ ២៥ភាគរយ និង ២០ភាគរយ ពីវិស័យសេវាកម្ម។ លោកបានបន្តថា វិស័យអចលនទ្រព្យ មិនអាចរីកចម្រើនខ្លាំង ប្រសិនបើគ្មានការអភិវឌ្ឍផ្នែកទេសចរ។ កាលណាទេសចរច្រើន វិស័យសណ្ឋាគាររស់ វិស័យសណ្ឋាគារអភិវឌ្ឍ ការទិញដីដើម្បីធ្វើអគារ និងសណ្ឋាគាររស់រវើកផងដែរ។ ចំណែកវិស័យអប់រំអភិវឌ្ឍខ្លាំង និងដំណើរការល្អ ប្រជាជនមានចំណេះដឹង មានប្រាក់ចំណូលខ្ពស់ អំណាចទិញអចលនទ្រព្យនឹងកើនឡើង ដែលនេះជាចរន្តសេដ្ឋកិច្ចដ៏សំខាន់។ ហើយប្រទេសមួយមានវិស័យសេវាកម្មល្អ បរទេសនឹងចូលមកតាមរយៈទេសចរ និងវិនិយោគ។ នេះជាការពន្យល់របស់លោក ឡោ វិចិត្រ។
ក្រៅពីវិស័យទាំងបួននេះ អ្នកសេដ្ឋកិច្ចមើលឃើញថា វិស័យកាត់ដេរ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ផងដែរ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លើសពីនេះទៀត លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជ្យបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ចរន្តភ្ញៀវទេសចរចេញកម្សាន្តច្រើន ជាផ្នែកមួយឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ច។ ជាមួយគ្នានេះវិស័យសំណង់ តាមរយៈការសាងសង់របស់ក្រុមហ៊ុនអចលនទ្រព្យផ្សេងៗ គឺជាសញ្ញាល្អ រក្សាបានលំនឹងសកម្មភាពសេដ្ឋកិច្ចសង្គម។ ទន្ទឹមនឹងនេះ លោកបណ្ឌិត ហុង វណ្ណៈ កត់សម្គាល់ឃើញថា ផ្នែកផលិតក្នុងវិស័យឧស្សាហកម្ម និង SME ក៏មានសកម្មភាពល្អប្រសើរផងដែរ។

លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងនៅក្នុងពិធីបិទសន្និសីទ “ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២” ថា សេដ្ឋកិច្ចកម្ពុជា នៅតូចចង្អៀត ដូច្នេះ ត្រូវពង្រីកឱ្យធំទូលាយជាងមុន ទៅលើវិស័យសំខាន់ៗ ដូចជា វិស័យកសិកម្ម ការកែលម្អកសិ-កែច្នៃ និងផលិតភាព ជាដើម។

យោងតាមរបាយការណ៍របស់ ធនាគារពិភពលោក ចេញផ្សាយនាចុងខែ កញ្ញា បានព្យាករជាថ្មីថា នៅឆ្នាំ ២០២២ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងកើនដល់ ៤,៨ភាគរយ និងឆ្នាំ២០២៣ មានកំណើន ៥,២ ភាគរយ។
ដោយឡែក នាពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានចេញការព្យាករនូវកំណើន សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២២ អាចមានកំណើន ៥,៣ភាគរយ ប៉ុន្តែបានបន្ទាបការព្យាករអត្រាកំណើន នៅឆ្នាំ២០២៣ ពី ៦,៥ភាគរយ មកនៅត្រឹម ៦,២ភាគរយ ដោយសារការចុះខ្សោយ នៃកំណើនសេដ្ឋកិច្ចពិភពលោក។
ចំពោះរាជរដ្ឋាភិបាលកម្ពុជាវិញ បានព្យាករថា សម្រាប់ឆ្នាំ២០២២ កំណើនសេដ្ឋកិច្ច នឹងអាចសម្រចបានក្នុងរង្វង់ ៥,៤% ដោយផ្អែកលើកំណើន នៃតម្រូវការក្រៅប្រទេស និងការកើនឡើងវិញ នៃការវិនិយោគទាំងក្នុងប្រទេស និងក្រៅប្រទេស៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


