សេដ្ឋកិច្ច
អ្នកឧកញ៉ា គិត ម៉េង៖ ២០២៦ នឹងក្លាយជាឆ្នាំជំរុញសន្ទុះសេដ្ឋកិច្ចកាន់តែលឿន
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអះអាងថា ឆ្នាំ២០២៦ នឹងក្លាយជាឆ្នាំនៃការជំរុញសន្ទុះសេដ្ឋកិច្ចឱ្យកាន់តែលឿន ខណៈកំណើនសេដ្ឋកិច្ចជាតិត្រូវបានព្យាករណ៍ក្នុងកម្រិត ៥,០%។

នៅក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះ អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា សភាពាណិជ្ជកម្មកម្ពុជា មិនត្រឹមតែជាស្ថាប័នធម្មតាមួយទេ ប៉ុន្តែគឺជា “ដៃគូ” របស់រាជរដ្ឋាភិបាល។
តាមច្បាប់ស្តីពីសភាពាណិជ្ជកម្ម សភាពាណិជ្ជកម្មមានបេសកកម្មចម្បង គឺធ្វើជាស្ពានចម្លងរួមគ្នារវាងសហគមន៍ធុរកិច្ច និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
ការរួមចំណែកដ៏សំខាន់បំផុតរបស់សភាពាណិជ្ជកម្មកម្ពុជា ចំពោះវិស័យឯកជនផ្អែកលើមូលដ្ឋានច្បាស់លាស់សភាពាណិជ្ជកម្មបានដោះស្រាយដោយជោគជ័យនូវបញ្ហាដែលនៅសេសសល់យូរអង្វែងក្នុងវិស័យពន្ធដារ គយ និងភស្តុភារកម្ម។

អ្នកឧកញ៉ា បានបន្តថា បច្ចុប្បន្ន សភាពាណិជ្ជកម្មកម្ពុជាបានពង្រីកខ្លួនលើសពីព្រំដែនជាតិ ដោយមានការិយាល័យតំណាងចំនួន ៨ នៅទូទាំងពិភពលោក រួមមាននៅប្រទេសកាណាដា ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក និងនូវែលសេឡង់។
ការិយាល័យទាំងអស់ មានបេសកកម្មចម្បង គឺត្រូវដើរតួជាច្រកទ្វារយុទ្ធសាស្ត្រក្នុងការធានាថា ម៉ាកសញ្ញា “ផលិតនៅកម្ពុជា” (Made in Cambodia) នឹងក្លាយជាសញ្ញាសម្គាល់នៃគុណភាព និងភាពជឿជាក់នៅក្នុងទីផ្សារអន្តរជាតិ។
ស្របតាមបរិបទនេះ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា «ឆ្នាំ២០២៦ នឹងក្លាយជាឆ្នាំនៃការជំរុញសន្ទុះសេដ្ឋកិច្ចឱ្យកាន់តែលឿន ខណៈដែលកំណើនសេដ្ឋកិច្ចជាតិត្រូវបានព្យាករណ៍ក្នុងកម្រិត ៥,០% សភាពាណិជ្ជកម្មកម្ពុជា ត្រូវជំរុញវិស័យឯកជនឱ្យត្រូវតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
យោងតាមធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ២០២៦ សេដ្ឋកិច្ចកម្ពុជាអាចនឹងសម្រេចបានក្នុងរង្វង់ ៥% និងអត្រាអតិផរណា ២,៣% ទោះបីជាកម្ពុជា និងបណ្តាប្រទេសនានានៅតែបន្តប្រឈមនឹងបញ្ហានៃការអូសបន្លាយពេលនៃកត្តភូមិសាស្រ្តនយោបាយ និងសង្រ្គាមពាណិជ្ជកម្មនៃប្រទេសមហាអំណាចនៅលើពិភពលោកក្តី។

លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ទស្សនវិស័យនៅឆ្នាំ២០២៦ កម្ពុជានឹងត្រូវខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈម និងទាញយកអត្ថប្រយោជន៍ពីឱកាសថ្មីៗ។
ពហុភាគីកម្មសេដ្ឋកិច្ច ការវិនិយោគបន្តបន្ទាប់លើហេដ្ឋាចេនាសម្ព័ន្ធ និងការជ្រៀតចូលកាន់តែស៊ីជម្រៅទៅក្នុងតំបន់ និងសេដ្ឋកិច្ចពិភពលោក បានផ្តល់ជាមូលដ្ឋានរឹងមាំសម្រាប់កំណើនរយៈពេលមធ្យម។
ស្រមតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា កិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ផលិតភាព ការពង្រឹងធនធានមនុស្ស ការកែលម្អបរិយាកាសអាជីវកម្ម និងវិនិយោគ និងការធ្វើទំនើបកម្មស្ថាប័នសេដ្ឋកិច្ច និងជួយគាំទ្រដល់ការអភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចដែលមានតម្លៃបន្ថែម និងកំណើនដែលមានភាពធន់កាន់តែខ្លាំង៕
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


