ព័ត៌មានជាតិ
ក្រុមប្រឹក្សាអូឡាំពិកអាស៊ីកោតសរសើរលោក ថោង ខុនលើការរៀបចំមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីជោគជ័យ
កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ លោក Raja Randhir Singh ប្រធានស្តីទីក្រុមប្រឹក្សា អូឡាំពិកអាស៊ី (OCA) បានផ្ញើលិខិតថ្លែងអំណរគុណដល់លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងការដឹកនាំ រៀបចំមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ ប្រកបដោយភាពជោគជ័យ ព្រមទាំងការចងចាំដ៏ល្អ សម្រាប់ប្រតិភូអាស៊ី និងថ្នាក់ដឹកនាំចលនាអូឡាំពិកអន្តរជាតិ កាលពីដើមខែតុលាកន្លងទៅ។

លិខិតរបស់ប្រធាន OCA ជូនដល់លោករដ្ឋមន្ត្រីនោះបានគូសបញ្ជាក់ថា «សូមទទួលយកការគោរពដ៏ជ្រាលជ្រៅល្អបំផុតពីខ្ញុំ ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណឯកឧត្តម រួមទាំងមិត្តរួមការងារក្នុងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានរៀបចំកម្មវិធីមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីនៅរាជធានីភ្នំពេញទទួលបានជោគជ័យ»។
លិខិតរបស់ប្រធាន OCAបញ្ជាក់ថា «ដោយមហាសន្និបាតអូឡាំពិកអាស៊ី បានធ្វើឡើងក្នុងលក្ខណៈមួយ ដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ការទទួលបដិសណ្ឋារកិច្ចយ៉ាងល្អឥតខ្ចោះជូនដល់ប្រតិភូកីឡាក្រុមប្រឹក្សាអូឡាំពិកអាស៊ី ខ្ញុំសូមជូនពរឲ្យឯកឧត្តម ទទួលបានជោគជ័យក្នុងការងារ និងសម្រេចបានលទ្ធផលល្អ បូករួមទាំងស្នាដៃធំៗបន្ថែមទៀត ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជានាពេលខាងមុខ»។

មហាសន្និបាត OCA លើកទី៤១ នៅកម្ពុជាបានរៀបចំឡើងកាលពីថ្ងៃទី០១-០៥ ខែតុលា ដែលថ្ងៃនោះលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ក៏បានទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «ខ្សែកមាស» ពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី(OCA) ចំពោះការលះបង់ និងការខិតខំប្រឹងប្រែង ក្នុងការជំរុញចលនាអូឡាំពិកកម្ពុជា ក៏ដូចជាចលនាអូឡាំពិកអន្ដរជាតិផងដែរ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


