កីឡា
លោក ថោង ខុន ជំរុញសិក្ខាកាម CECS ផ្ដោតលើការបណ្ដុះបណ្ដាលថ្នាលតាមសាលា
វគ្គសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាអត្តពលកម្ម CECS កម្រិត១ បានបញ្ចប់ទៅដោយភាពជោគជ័យ ក្រោយដំណើរកាលអស់រយៈពេល៩ថ្ងៃ គិតចាប់តាំងពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។

ក្នុងបណ្តុះបណ្តាលមានសិក្ខកាមចូលរួមចំនួន២៤រូប មកពីបណ្ដា១៤រាជធានី-ខេត្ត និង២សមាគមក្រសួងដែលសុទ្ធជាគ្រូបង្វឹកជម្រើសជាតិ គ្រូបង្វឹកសមាគមរាជធានី-ខេត្ត និងក្រសួង គ្រូអប់រំកាយ និងគរុសិស្សនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ វណ្ណុះបណ្តាលនេះបង្រៀនដោយគ្រូឧទ្ទេស លោក Jayalal Rathnasooriya ជនជាតិស្រីលង្កា និងលោក បូរ ពុធរាត្រី ជនជាតិខ្មែរដែលជាគ្រូឧទ្ទេសអន្តរជាតិរបស់ World Athletics។
ក្នុងពិធីបិទវគ្គសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាអត្តពលកម្ម CECS កម្រិត១ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ទេសរដ្ឋមន្ត្រីទទួលបន្ទុកអភិវឌ្ឍកីឡា លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជំរុញឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ក្នុងការបណ្ដុះបណ្ដាលយុវជនអាយុក្រោម១៦ឆ្នាំ នៅតាមគ្រឹះស្ថានសិក្សាទាំងសាធារណៈនិងឯកជន ដើម្បីចូលរួមអភិវឌ្ឍធនធានថ្នាល សម្រាប់ការប្រកួតជាលក្ខណៈអន្តរជាតិនានា ជាពិសេសឆ្ពោះទៅការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក ថោង ខុន មានប្រសាសន៍ថា ៖«សូមអ្នកគ្រូ លោកគ្រូទាំងអស់ ត្រូវមានការជំរុញឲ្យសកម្មភាពកីឡារគ្រប់សាលា គ្រប់គ្រឹះស្ថានសារធារណៈ។ ឥឡូវនេះយើងមានគ្រូហើយ ដូច្នេះត្រូវខំបង្ហាត់ពួកគេទៅ ដើម្បីឱកាសប្រជែងមេដាយមាស»។

បន្ទាប់ពីការលោកឡើងរបស់ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពាក់ព័ន្ធនិងការជំរុញការបណ្ដុះបណ្ដាលយុវជនអាយុក្រោម១៦ឆ្នាំ នៅតាមគ្រឹះស្ថានសិក្សាទាំងសាធារណៈនិងឯកជន លោក Jayalal Rathnasooriya មានការគាំទ្រយ៉ាងខ្លាំង នូវការយកចិត្តទុកដាក់ចំពោះលើយុវជនបែបនេះ ព្រោះថាយុវជនជាទំពាំងស្នងឬស្សីនាពេលអនាគត។
ជាមួយគ្នានេះ លោក Jayalal Rathnasooriya បាននិយាយថា៖«ខ្ញុំមានការពេញចិត្តជាខ្លាំង ក្រោយទទួលព័ត៌មានថា មានការជំរុញឲ្យសិក្ខាកាមអនុវត្តសកម្មភាពកីឡា នៅក្នុងសាលារៀន។ រឿងមួយសំខាន់ពួកគាត់ត្រូវតែចេះឆ្នៃប្រឌិត នូវកន្លែងហ្វឹកហាត់និងសម្ភារៈ ដើម្បីឲ្យសិស្សានុសិស្ស បានចូលរួមក្នុងសកម្មភាពកីឡា»។
សិក្ខាកាម២៤រូប មកពី១៤ រាជធានី-ខេត្តគឺ រាជធានីភ្នំពេញ ខេត្តកោះកុង ស្ទឹងត្រែង កំពង់ឆ្នាំងសៀមរាប ពោធិ៍សាត់ ត្បូងឃ្មុំ កំពង់ធំ ស្វាយរៀង ឧត្តរមានជ័យ កំពត ប៉ៃលិន ព្រះវិហារ និងខេត្តកំពង់ចាម ព្រមទាំងសមាគមកីឡាក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ។
វគ្គបណ្តុះបណ្តាលផ្តោតសំខាន់គោលសំខាន់ធំ២គឺ១.ទ្រឹស្តី៖ ការរៀបចំកម្មវីធីហ្វឹកហាត់ ការណែនាំពីសុវត្ថិភាពកីឡាអត្តពលកម្ម គោលការណ៍បង្រៀននិងបង្វឹក ការបង្ហាញវីដេអូស្តីពីបច្ចេកទេស មូលដ្ឋានគ្រឹះនៃការចាប់ផ្តើមកីឡាអត្តពលកម្ម ការណែនាំស្តីពី WADA និង ការណែនាំពីអាហាររូបត្ថម្ភ។ ២. អនុវត្តជាក់ស្តែង នៅពហុកីឡដ្ឋានជាតិអូឡំាពិក។









អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


