វប្បធម៌ ជំនឿ
មកដឹងប្រវត្តិរូបសំណាកនាងរំសាយសក់
រូបសំណាកនាងរំសាយសក់ បច្ចុប្បន្នសាងសង់ឡើងស្ទើរគ្រប់បណ្ដាខេត្ត តំណាងឲ្យផ្នែកខាងវិស័យវប្បធម៌ និងសាសនាខ្មែរ ដែលមានពាក់ព័ន្ធនឹងព្រេងនិទានខ្មែរ តាំងពីសម័យដើម ហើយបានអភិរក្សតៗគ្នារហូតដល់បច្ចុប្បន្ន។

មនុស្សជំនាន់ខ្លះបានដឹង និងមនុស្សខ្លះមិនទាន់ដឹងអំពីប្រវត្តិរូបសំណាកនាងរំសាយសក់នេះ ជាពិសេសតាមបណ្ដាវត្តអារាម គេសង្កេតឃើញមានផ្ទាំងរូបនាងរំសាយសក់ ខ្លះហៅ “នាងគង្ហីង” ច្រើនណាស់ដែរ នាបច្ចុប្បន្ន។

បើតាមការលើកឡើងពី លោក គឹម សោភ័ណ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឲ្យដឹងថា ព្រះម៉ែគង្គា ប្រើតាមជំនឿព្រហ្មញ្ញសាសនា គឺជាភរិយារបស់ ព្រះទេវៈ គឺព្រះនាងទេវី “គង្គាទេវី” តែខ្មែរយើងបានប្រែមកជា នាងគង្ហីង ឬព្រះធរណី វិញ។

លោកថា ន័យនឹងតែមួយទេ គឺតំណាងឲ្យទឹក ព្រះនាងមកពីទន្លេគង្គា ទើបគេហៅថា “ទេវីគង្គា”។ លោកបន្ថែមថា នេះវានៅក្នុងទេវកថា សាសនា របស់ព្រហ្មញ្ញ របស់សាសនា ឥណ្ឌុស ដែលនៅ ឥណ្ឌា គេគោរព ព្រះម៉ែគង្គា ណាស់។

ពាក់ព័ន្ធរឿងរ៉ាវ និងប្រវត្តិខាងលើ បើយោងតាមប្រភពមួយទៀតបានបង្ហាញឲ្យដឹងថា ដំបូងយើងមកដឹងអំពីពាក្យថា “មករ” ជាមុនសិន ជាពាក្យសំស្ក្រឹត ដែលមានន័យថា គឺជាសត្វនាគសមុទ្រ ឬសត្វទឹកដ៏ចម្លែក ហើយសាហាវខ្លាំងក្លាជាងសត្វកាចសាហាវទាំងពួង ដែលពាក្យនេះជាពាក្យដើម ក្នុងភាសាហិណ្ឌី ភាសាហិណ្ឌី ហៅក្រពើថា “មករ” ឬ “មករៈ”។

មានតំណាលថា មាន អសុរៈ មួយនាម វរៈត្រា (Vritra) ជា អសុរៈ ដែលគ្រប់គ្រងលើពពួកនាគ មានរិទ្ធបារមី ទប់ទឹកទាំងអស់មិនឲ្យបង្អុរធ្លាក់មកឋានមនុស្សឡើយ។ បង្កឲ្យមានការកើតគ្រោះរាំងស្ងួតពាសពេញតំបន់ ធ្វើឲ្យដាច់ទឹក ហើយមនុស្សម្នាក៏នាំគ្នាបួងសួងសុំឲ្យពពួក ទេវៈ ជួយឲ្យមានទឹកបង្អុរធ្លាក់មកតំបន់នោះ គ្រាដែលបានឮការបែរបន់នោះ ហើយមួយរំពេចនោះ ក៏មានទេវតាស្រីមួយអង្គ ប្រកបដោយកិរិយាល្អ សម្ផស្សស្រស់ស្អាត បានរំសាយសក់ចុះមកដីបង្កើតជាប្រភពទឹកនៅតំបន់នោះ ខណៈនោះមនុស្សម្នាសប្បាយចិត្តជាខ្លាំង ក៏ប្រសិទ្ធិនាមទ្រង់ថា «ព្រះម៉ែគង្គា»។

ដោយសារតែសក់ “ព្រះកេសា” មួយសរសៃរបស់ព្រះនាងបានធ្លាក់មកដល់ឋានមនុស្ស ក៏បានក្លាយជាសត្វ “មករ” ហើយខ្លាំងក្លាជាងអ្វីៗ ទាំងអស់នៅលើលោក ហើយក៏លេបរាល់សព្វសត្វទាំងពួងដែលវាជួបប្រទះ មិនថាមនុស្ស រាជសីហ៍ ឬ ពស់នាគរាជ ឡើយ ក៏ត្រូវសត្វ “មករ” ដែលក្លាយពីសក់មួយសរសៃរបស់ព្រះនាងទេវតា ដ៏ស្រស់ស្អាតនោះ លេបទាំងអស់ដែរ ហើយនៅឋានកណ្ដាល គ្មានអ្នកណាបង្ក្រាប មករ នេះបានឡើយ។
គ្រានោះមាន ព្រះឥសូរ ឬ ព្រះសិវៈ ក៏ចុះមកតទល់ជាមួយ មករ ដោយមានការសន្យាពី ព្រះនាងគង្គា ថា បើព្រះឥសូរចុះមកចាប់សត្វ មករ នោះបាន ទ្រង់នឹងរៀបអភិសេកជាមួយភ្លាម។ ព្រះឥសូរ ក៏ចុះមកតទល់ជាមួយសត្វ មករ ដោយប្រើរយៈពេលអស់ជាច្រើនថ្ងៃ ក៏នៅតែមិនដឹងឈ្នះចាញ់ នៅឡើយ។ ពេលនោះ ព្រះនាងគង្គា ក៏បានប្រាប់ ព្រះឥសូរ បើព្រះអង្គចង់បង្ក្រាប សត្វមករ បាន លុះត្រាតែព្រះអង្គលើកទូលព្រះបង្គំមកដាក់លើបាតដៃរបស់ព្រះអង្គ ហើយព្រះនាងគង្គា ក៏បានប្រើ កេសា “សក់” របស់ខ្លួនទម្លាក់ទៅក្នុងទឹក ដើម្បីស្រូបទាញយកទឹកទាំងអស់ចេញ រួចទុកឲ្យតែ សត្វមករ ដែលជាសត្វទឹកនោះនៅលើគោក ក្រោយមក សត្វមករ ក៏ប្រែមកជាជើង រាជសីហ៍ ភ្លាមនោះព្រះឥសូរ ក៏ប្រើមហាទម្ងន់អង្គុយសង្កត់ពីលើ សត្វមករ ហើយសត្វមករ មិនអាចទ្រាំនឹងទម្ងន់ដែលសង្កត់របស់ព្រះឥសូរបាន មករ ក៏សុខចិត្តចុះចាញ់ព្រះឥសូរ តែម្ដង។
ទន្ទឹមគ្នានោះដែរ ដោយសារតែអនុភាពកាចសាហាវរបស់សត្វមករ ព្រះឥសូរ ក៏ជប់ត្រង់មាត់ សត្វមករ ឲ្យក្លាយទៅប្រមោយ សត្វដំរី សត្វមករ ក៏សន្យាថា នឹងខ្ជាក់រាល់សព្វសត្វទាំងពួងនោះចេញមកវិញ ហើយព្រះឥសូរ ក៏បានយកសត្វមករ មកធ្វើជាយានជំនិះចាប់ពីពេលនោះមក ហើយសត្វមករក្នុងទម្រង់ប្រមោយដំរី ក៏ត្រូវបានគេប្រសិទ្ធិនាមថា គជសី ដែលមានរូបរាងស្រដៀងគ្នាទៅនឹង សត្វរាជសីហ៍ ដែលជាស្ដេចតោ ជាអ្នកការពារ ព្រះរាជាណាចក្រកម្ពុជា ហើយបានយកមកធ្វើជានិមិត្តរូបបាវចនាជាតិ នៃព្រះរាជាណាចក្រកម្ពុជា រហូតមកដល់សព្វថ្ងៃ។ ការប្រណាំងទូកដែលមានរូបនាគ ត្រូវបានគេបញ្ជាក់ថា ជាការបង្ហាញឡើងវិញនូវនិមិត្តរូបទាំងនេះ ដែលជា ការប្រយុទ្ធគ្នា នៃនិទាន ទេវកថា នេះឯង៕
អត្ថបទ ៖ សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


