ព័ត៌មានអន្ដរជាតិ
បើកសករាជថ្មី! ចក្រភពអង់គ្លេសចាកចេញពី EU ជាផ្លូវការ
យុគសម័យថ្មីបានចាប់ផ្តើមសម្រាប់ចក្រភពអង់គ្លេសបន្ទាប់ពីខ្លួនបានសម្រេចបំបែកខ្លួនជាផ្លូវការពីសហភាពអឺរ៉ុប។

ចក្រភពអង់គ្លេសបានឈប់អនុវត្តតាមច្បាប់របស់ EU នៅម៉ោង២៣:០០ (ម៉ោងនៅអង់គ្លេស)ស្របពេលការរៀបចំជំនួសសម្រាប់កិច្ចសហប្រតិបត្តិការធ្វើដំណើរ ពាណិជ្ជកម្ម អន្តោប្រវេសន៍និងសន្តិសុខបានចូលជាធរមាន។
លោក Boris Johnson បាននិយាយថា ចក្រភពអង់គ្លេសមានសេរីភាពនៅក្នុងដៃហើយមានសមត្ថភាពក្នុងការធ្វើអ្វីដែលខុសមុននិងល្អជាងមុន។ ឥឡូវនេះដំណើរការ Brexit បានចប់ហើយ។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្រ្តីចក្រភពអង់គ្លេសបានព្រមានថា នឹងមានភាពរអាក់រអួលខ្លះៗក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនៅពេលដែលច្បាប់ថ្មីចូលមកដល់ហើយក្រុមហ៊ុនអង់គ្លេសទាំងឡាយដែលធ្វើពាណិជ្ជកម្មជាមួយទ្វីបនេះនឹងទទួលបានការផ្លាស់ប្តូរ។
ក្រុមមន្រ្តីបានទទូចថា ប្រព័ន្ធព្រំដែនថ្មីបានត្រៀមខ្លួនរួចជាស្រេចចំពេលមានភាពភ័យខ្លាចនៃការកាន់កាប់នៅកំពង់ផែ។

ចក្រភពអង់គ្លេសបានចាកចេញជាផ្លូវការពីប្លុកនយោបាយនិងសេដ្ឋកិច្ចដែលមានសមាជិក២៧ប្រទេសនៅថ្ងៃទី៣១ខែមករាពោលគឺមានរយៈពេល៣ឆ្នាំកន្លះបន្ទាប់ពីចក្រភពអង់គ្លេសបានបោះឆ្នោតចាកចេញនៅក្នុងការធ្វើប្រជាមតិ Brexit ឆ្នាំ២០១៦។
ប៉ុន្តែខ្លួនបានប្រកាន់ខ្ជាប់នូវច្បាប់ពាណិជ្ជកម្មរបស់ EU អស់រយៈពេល១១ខែមកហើយខណៈពេលដែលភាគីទាំងពីរបានចរចាគ្នាអំពីភាពជាដៃគូសេដ្ឋកិច្ចនាពេលអនាគតរបស់ពួកគេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ផ្ទុះកូវីដក្នុងមន្ទីរពិសោធន៍វីរុសធំបំផុតរបស់អង់គ្លេស ព្រោះអ្នកវិទ្យាសាស្រ្តបំពានគោលការណ៍សុវត្ថិភាព
ចុចអាន៖ ជនជាតិអង់គ្លេសនាំវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីមួយទៀតចូលប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


