Connect with us

ព័ត៌មានអន្ដរជាតិ

EU និងអាស៊ាន សម្រេចបានកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស

បានផុស

នៅ

សហភាពអឺរ៉ុប (EU) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃចន្ទនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្លុកទាំងពីរជាលើកដំបូងដើម្បីជួយឧស្សាហកម្មនេះឲ្យងើបឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា “កិច្ចព្រមព្រៀងនេះនឹងផ្តល់ឱកាសកាន់តែច្រើនសម្រាប់ក្រុមហ៊ុនអាកាសចរណ៍អាស៊ាន និងសហភាពអឺរ៉ុប ដើម្បីដំណើរការសេវាដឹកអ្នកដំណើរ និងទំនិញនៃតំបន់ទាំងពីរ ហើយក៏នឹងជួយជំរុញការងើបឡើងវិញនៃការតភ្ជាប់ផ្លូវអាកាសរវាងតំបន់ទាំងពីរផងដែរ បន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩” ។

កិច្ចព្រមព្រៀងនេះអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ EU និងអាស៊ានឡើងជើងហោះហើរដឹកអ្នកដំណើររហូតដល់ ១៤ ជើងប្រចាំសប្តាហ៍ ខណៈជើងហោះហើរដឹកទំនិញវិញ គឺគ្មានដែនកំណត់ឡើយតាមរយៈប្រទេសទីបីណាមួយ ។

ការចរចាលើកិច្ចព្រមព្រៀងនេះបានចាប់ផ្តើមនៅឆ្នាំ ២០១៦ និងបានបញ្ចប់នៅឆ្នាំ ២០២១ ហើយឥឡូវនេះវានឹងឆ្លងកាត់ការអនុម័តដោយរដ្ឋជាសមាជិកសហភាពអឺរ៉ុប និងអាស៊ាន ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសមួយនេះត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី ២៨ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

 ព្រះរាជា នឹងយាងសួរសុខទុក្ខ និងព្រះរាជទានអំណោយ ដល់យោធិនពិការ រស់នៅខេត្តស្វាយរៀងឆាប់ៗនេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

មកស្គាល់ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម​ និងសមាជិក​ទាំង២៧រូប

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​ធំៗ​១១ បន្ត​សហការ​ជាមួយ NEA ផ្តល់ឱកាស​ការងារ​ជាង​៥០០ កន្លែង​ដល់​យុវជន​នៅក្នុង​វេទិកា​ការងារ​

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រុមហ៊ុន និងសមាគមក្នុងវិស័យឧស្សាហកម្មគ្រឿងស្រវឹងរួមគ្នាពន្លឿនការអនុវត្តក្រមប្រតិបត្តិផ្សាយពាណិជ្ជកម្មស្រាប្រកបដោយទំនួលខុសត្រូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំ លើកកម្ពស់ ការផ្តល់សេវាជាពហុវិស័យឆ្លើយតប ចំពោះអំពើហិង្សាលើស្រី និងក្មេងស្រី

Sokha Hotels

ព័ត៌មានពេញនិយម