ព័ត៌មានជាតិ
លោក គួច ចំរើន ណែនាំពលរដ្ឋកុំជឿការឃោសនារបស់ក្រុមក្រៅច្បាប់ទាក់ទិនថ្ងៃទី ៤ មករា
លោក គួច ចំរើន ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបានសំណូមពរប្រជពលរដ្ឋ កុំឱ្យជឿការឃោសនារបស់ក្រុមក្រៅច្បាប់ដែលបានឃោសនាឱ្យប្រជាពលរដ្ឋត្រៀមទទួលនៅថ្ងៃទី៤ ខែមករា ឆ្នាំ
២០២១ខាងមុខ។

ការណែនាំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ ២០២១ នៅក្នុងឱកាសដែលលោកបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងមន្ត្រីចូលនិវត្តន៍សរុបចំនួន ១៣៩ គ្រួសារនៅសាលាស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

លោកអភិបាលខេត្តព្រះ សីហនុបានបន្តថា«សកម្មភាពនេះជាការបោកប្រាស់ព្រោះអ្នកទាំងនោះ ជាអ្នកមានទោសតាមសាលដីការតុលាការ រាជធានី ខេត្ តប្រសិនបើពួកគាត់ចូលមកកម្ពុជាគឺត្រូវជួបបញ្ហាប្រឈមពីរគឺទី១ ត្រូវធ្វើចក្តាឡីស័ករយ:ពេល ១៤ ថ្ងៃជាមុនសិន និងទី២ អនុវត្តវិធានការច្បាប់ (ជនមានទោស) ពីបទញុះញង់ចង់ផ្តួលរំលំរាជរដ្ឋាភិបាល»។
លោកបានបន្ថែមថារាជរដ្ឋាភិបាលបានប្តេជ្ញាការពាសន្តិភាពព្រោះកម្ពុជាមានការឈឺចាប់ដោយសារសង្គ្រាមនិងការបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ចជាតិជាយូរឆ្នាំមកហើយ។

គួរបញ្ជាក់ថាតាមគម្រោង លោកស្រី មួរ សុខហួ ដែលជាអតីតអនុប្រធានគណបក្សសង្គ្រោះជាតិគ្រោងនឹងចូលមកប្រទេសកម្ពុជានៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ដើម្បីតតាំងជាមួយតុលាការ។ ប៉ុន្តែអ្នកវិភាគមួយចំនួនបានលើកឡើងថាការប្រកាសចូលស្រុករបស់អ្នកប្រឆាំងនេះមានសង្ឃឹមតិចតួចជាទីបំផុត៕
អត្ថបទ៖ សំអឿន
ចុចអាន៖ ទេសចរខេត្ដព្រសីហនុ កើនឡើង២៣% ជាង៣ម៉ឺននាក់ ក្រោយជំងឺកូវីដអន់ថយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


