ព័ត៌មានជាតិ
ពលរដ្ឋស្នើឲ្យអាជ្ញាធរដោះស្រាយការដ្ឋានសំណង់មួយកន្លែងរំខានការរស់នៅ និងធ្វើឲ្យប្រេះស្រាំលំនៅដ្ឋាន
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌល ថបសេនធ័រ ទល់មុខរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បងប្អូនប្រជាពលរដ្ឋបានលើកឡើងជាសំណើរ និងសំណូមពរ ពាក់ព័ន្ធការដ្ឋានសំណង់មួយកន្លែងបានរំខានដល់ការរស់នៅរបស់ពួកគាត់ និងស្នើសុំអោយស្ថាបនាផ្លូវលូ ផ្លូវ ភ្លើងបំភ្លឺសាធារណៈផងដែរ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីការស្នើសុំធ្វើអោយភូមិសង្កាត់មានសុវត្ថិភាព ការផ្តល់សេវាសាធារណៈផ្សេងៗ និងបញ្ហាបរិស្ថានមិនត្រូវបានប្រជាពលរដ្ឋលើកឡើងសុំអោយជួយអន្តរាគមន៍នោះទេ។

វេទិកានេះធ្វើឡើងក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានី។
ក្នុងវេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងថា សំណង់អគារដ៏ធំមួយកន្លែងនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានរំខានដល់ការរស់នៅរបស់ពួកគាត់យ៉ាងខ្លាំង ដេកពួនមិនបាន និងធ្វើអោយលំនៅដ្ឋានរបស់ពួកគាត់ ប្រេះជញ្ជាំងថែមទៀត ។ ពួកគាត់បញ្ជាក់ផងដែរថា ការដ្ឋាននេះបានចាប់ផ្តើមការងាររបស់ខ្លួនពីម៉ោង៧ព្រឹករហូតម៉ោង៥ភ្លឺ ហើយនៅពេលយប់ភាគច្រើន ក្រុមហ៊ុនសំណង់នេះបានបុកគ្រឹះរំខានមិនអាចអោយពួកគាត់ដេកពួនបានឡើយ។ បន្ថែមពីនេះ ប្រជាពលរដ្ឋក៏បានស្នើសុំអោយស្ថាបនាផ្លូវលូ ផ្លូវ ដាក់អំពូលភ្លើងបំភ្លឺសាធារណៈផងដែរ។

លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា ចំពោះក្រុមហ៊ុនសំណង់ដែលរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនេះ រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានធ្វើការណែនាំរួចហើយអោយក្រុមហ៊ុនធ្វើការងារដែលបង្កសំឡេងរំខាននៅពេលថ្ងៃនិងធ្វើការងារដែលមិនរំខាននៅពេលយប់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបានរាជធានីភ្នំពេញ បានជម្រុញអោយអាជ្ញាធរខណ្ឌចំការមន និងមន្ត្រីពាក់ព័ន្ធចុះពិនិត្យលើការងារនេះបន្ថែមទៀត ។ ចំពោះការប្រេះអាគារវិញលោក កើត ឆែ អោយប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងមកសង្កាត់ ឬខណ្ឌ ដើម្បីមានឯកសារដោះស្រាយសំណងជាមួយក្រុមហ៊ុនសំណង់នេះ។ពាក់ព័ន្ធការស្នើសុំអោយស្ថាបនាផ្លូវលូ ផ្លូវ ដាក់អំពូលភ្លើងបំភ្លឺសាធារណៈ លោក កើត ឆែ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ ស្នើអោយអាជ្ញាធរខណ្ឌ និងមន្ទីរពាក់ព័ន្ធចុះសិក្សាផលប៉ះពាល់សិន បើមិនមានបញ្ហាទេ គឺយើងដោះស្រាយជូនពួកគាត់តែម្តង។

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ បានផ្តោតសំខាន់ពាក់ព័ន្ធនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន។

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើររបស់ប្រជាពលរដ្ឋ ។ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំជាប់គ្នានេះត្រូវបានខកខានដោយការរាតត្បាតជម្ងឺកូវីដ-១៩ ។ ការរាតត្បាតជម្ងឺកូវីដ-១៩នេះត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងណាស់ ដោយបានស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋរហូតដល់ដុសទី៤និងទី៥ ដែលបានធ្វើអោយប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញបើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញ៕
អត្ថបទ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ