Connect with us

ព័ត៌មានជាតិ

​​ពលរដ្ឋ​ជិត ៣ ម៉ឺន​គ្រួសារ​នៅ​ខេត្ត​បាត់ដំបង រងគ្រោះដោយសារជំនន់ទឹកភ្លៀង

បានផុស

នៅ

​ខេត្តបាត់ដំបង​មាន​ប្រជាពលរដ្ឋ​ជិត ៣ម៉ឺន​គ្រួសារ​ បាន​​រងគ្រោះដោយ​សារ​ជំនន់​ទឹក​ភ្លៀង ដែលបាន​ធ្វើឲ្យ​ប៉ះពាល់ដល់​​ដំណាំ​កសិកម្ម​ ក៏​ដូច​ជា​ហេដ្ឋារចនាសម្ពន្ធ​​មួយ​ចំនួនទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ សុខ លូ អភិបាល​នៃ​គណ អភិបាល​ខេត្ត​បាត់ដំបង​បាន​គូស​បញ្ជាក់​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ថ្ងៃទី២៨ ខែ​កញ្ញា​ ឆ្នាំ២០២២ ​មក ជំនន់​ទឹក​ភ្លៀង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់១៤ ក្រុង/ស្រុក ឃុំ ៩១ និង​ភូមិ​ចំនួន ៥០២ ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ទាំង​មូល ហើយ​បាន​​ប៉ះ​ពាល់​ដល់​ប្រជាពលរដ្ឋ​​ប្រមាណ​ ២៩៣៨៤ គ្រួសារ។

​ទឹក​ជំនន់​នោះ​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ដំណាំ​របស់​កសិករ​ចំនួន ៤៥៨១២ហិចតា និង​ខូចខាត ប្រព័ន្ធ​ធារាសាស្ត្រ​ស្រោចស្រព ហេដ្ឋារចនាសម្ពន្ធ​ជនបទ​មួយ​ចំនួន​ទៀត​៕

ដោយ៖​ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម