ព័ត៌មានជាតិ
ប្រជាពលរដ្ឋរងគ្រោះជាង ២៦០ គ្រួសារ នៅស្រុកអង្គរបូរី ទទួលអំណោយស្រូវពូជជាង ២៦តោន
លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមទាំងមន្ទីរជំនាញកសិកម្មខេត្ត និងលោកអភិបាលស្រុក នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បាននាំយកស្រូវពូជជាង ២៦ តោន ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋជាង ២៦០ គ្រួសារ ដែលរងការខូចខាតផលដំណាំស្រូវដោយសារទឹកជំនន់ជនលិចនៅ ស្រុកអង្គរបូរី ខេត្តតាកែវ។

លោកអភិបាលខេត្តតាកែវ បានក្រើនរំលឹកជាមួយការព្រួយបារម្ភ នៅពេលប្រជាពលរដ្ឋធ្វើស្រែប្រដេញទឹក បន្ទាប់ពីទឹកស្រកទៅវិញ ខ្លាចមានការខ្វះខាតទឹក បង្កឱ្យមានការខូចខាត និងខាតបង់ពេលវេលា និងថវិកា។ លោកអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋពិនិត្យទៅតាមលទ្ធភាពដែលអាចធ្វើបាន ឬមិនបាន។

ស្រូវពូជមានចំនួនសរុប ២៦ ៥០០ គីឡូក្រាម ត្រូវបានចែកជូនពលរដ្ឋចំនួន ៤ឃុំដែលមានផលប៉ះពាល់ទឹកជំនន់សរុបចំនួន ២៦៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជ ១០០គីឡូក្រាម រួមមាន៖ ១. ឃុំអង្គរបូរី ៥៤គ្រួសារ ២. ឃុំបាស្រែ ៦១គ្រួសារ ៣. ឃុំពន្លៃ ៥១គ្រួសារ ៤. ព្រៃផ្គាំ ៩៩គ្រួសារ។

លោកអភិបាលខេត្តតាកែវ និងប្រជាពលរដ្ឋបានសម្តែងសេចក្តីត្រេកអរចំពោះការយកចិត្តទុកដាក់ និងថ្លែងអំណរគុណជូនរាជរដ្ឋាភិបាល ជាពិសេស សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលតែងតែគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនគិតពីនិន្នាការអ្វីឡើយ៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


