ព័ត៌មានជាតិ
វ៉ោវ…!!! ហុងដា DREAM បានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងហើយ

ដូចដែលយើងដឹងហើយថា Honda Dream ទទួលបាននូវការជឿជាក់បំផុត និងជាម៉ូតូដែលប្រកបដោយមោទនភាពសម្រាប់ប្រជាជនកម្ពុជា។ អស់រយៈពេលជាយូរមកហើយដែល Honda Dream នៅតែស្ថិតនៅក្នុងបេះដូងនៃប្រជាជនកម្ពុជាគ្រប់ជំនាន់ ហើយនៅតែឈរកំពូលតារាងលេខ១ ក្នុងការលក់ជាច្រើនឆ្នាំជាប់ៗគ្នានៅលើទីផ្សារ។ការវិវត្តន៍នៃ All New Honda Dream មកដល់ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលអ្នកគ្រប់គ្នាទន្ទឹងរង់ចាំក្នុងរយៈពេល២ទសវត្សរ៍មកនេះ។

ដោយមានការគាំទ្រពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនបានរៀបចំមហាព្រិត្តិការណ៍សម្ពោធជាផ្លូវការនូវម៉ូតូ ហុងដា DREAM ដែលមានការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ជាមួយបច្ចេកវិទ្យាទំនើបទាន់សម័យ ក្រោមគោលគំនិត “THE ARISING OF NEW LEGEND” ដែលបញ្ជាក់ពីកិត្យានុភាពសុះសាយ និង គុណតម្លៃជានិរន្ត របស់ហុងដា DREAM ប្រកបដោយភាពប្រណិតឥតខ្ចោះ ដែលមិនអាចកាត់ថ្លៃបាន។

លោក បេន កៀស្រ៊ីថាណាកន (Ben Kiasrithanakorn), ប្រធានក្រុមហ៊ុន N.C.X បានមានប្រសាសន៍ថា ជាការពិតណាស់ Honda Dream បានទទួលចំណាត់ថ្នាក់លេខ១ លក់ដាច់បំផុតក្នុងរយះពេល៣០ឆ្នាំជាប់ៗគ្នាជាមួយនឹងចំនួនលក់បានរហូតដល់ ២,៨៥០,០០០គ្រឿងរហូតមកដល់បច្ចុប្បន្ន។

ហុងដា DREAM បានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងបន្ទាប់ពីមានវត្តមាននៅក្នុងប្រទេសកម្ពុជា ។ លោកក៏បន្តទៀតថា “ ក្រុមហ៊ុន N.C.X នឹងធ្វើឲ្យ ហុងដា DREAM កាន់តែប្រសើរឡើង ដែលសាកសមនឹងតម្រូវការ និងនៅតែជាជម្រើសទី១ របស់ប្រជាជនកម្ពុជារហូតទៅ’’ យើងសង្កេតឃើញថា ក្នុងមហាព្រិត្តិការណ៍ដ៏អស្ចារ្យនេះ មានការចូលរួមដោយតារាល្បីៗជាច្រើនរូបធ្វើឲ្យកម្មវិធីកាន់តែគគ្រឹគគគ្រេង។

គូសបញ្ជាក់ដែរថា All New Honda Dream បានបំពាក់នូអំពូល LED ជំនាន់ចុងក្រោយ បំពាក់ដោយម៉ាស៊ីនថ្មី PGM-FI និងមានការរចនាតែមថ្មីទាំងស្រុង និងមានចំណុចពិសេសថ្មីៗជាច្រើនទៀត។
អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់នៅទូទាំងប្រទេសចាប់ពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ នេះតទៅ។

លេខទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ 010 922 922

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ