Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​ប៉ៃលិន ជំរុញ​ឲ្យ​អភិបាលក្រុង​/​ស្រុក ដែល​តែងតាំង​ថ្មី ត្រូវ​អនុវត្តន៍​ការងារ​សំខាន់ៗ ជា​អាទិភាព ជូន​ប្រជាពលរដ្ឋ​តំបន់​គ្រប់​គ្រង់​

បានផុស

នៅ

ប៉ៃលិន ៖ ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​អភិបាលក្រុង​/​ស្រុក​ចំនួន​២​រូប ដែល​បាន​ធ្វើឡើង​នៅ​សាលប្រជុំ​ធំ​សាលាខេត្ត នា​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២២ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ជំរុញ​អភិបាលក្រុង​/​ស្រុក​ទាំង​២ រួមទាំង​នាយក​រដ្ឋបាលខេត្ត អភិបាលរងក្រុង​/​ស្រុក ត្រូវ​រួមសហការ​គ្នា អនុវត្ត​ការងារ​សំខាន់ៗ ជា​អាទិភាព ជូន​ដល់​ប្រជាពលរដ្ឋ ដែល​ក្រោម​ការ​គ្រប់គ្រង​របស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ក៏​បាន​មានប្រសាសន៍​បញ្ជាក់​ថា ការងារ​ជា​អាទិភាព​មួយ​ចំនួន ដែល​ត្រូវ​អនុវត្តន៍​រួមមាន ទី​១៖ ត្រូវ​ចូលរួម​សហការ​ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ពង្រឹង​របៀបរបប​ធ្វើ​ការងារ ទំនាក់ទំនង​ការងារ ឲ្យ​បានល្អ ដោយ​ឈរលើ​មូលដ្ឋាន នៃ​ការលើកកម្ពស់​ប្រសិទ្ធភាព​ការងារ និង​ធានា​និរន្ត​ភាព​ការងាររដ្ឋបាល​ក្រុង ស្រុក ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​។

ទី​២៖ បន្ត​អនុវត្ត​វិធានការ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ និង​ការដោះស្រាយ​ផលប៉ះពាល់​ដែល​បណ្តាលមកពី​វិបត្តិ​នៃ​ជំងឺ​នេះ​។​

ទី​៣៖ អាជ្ញាធរ​ស្រុក​ជាប់​ព្រំដែន​ប្រទេសជិតខាង និង​កងកម្លាំង​មាន​សមត្ថកិច្ច​នានា ត្រូវ​បង្កើន​កិច្ចសហការ ក្នុងការ​គ្រប់គ្រង​ព្រំដែន សំដៅ​ថែរក្សា​ការពារ ឱ្យបាន​គត់មត់ នូវ​បូរណភាព​ទឹកដី អធិបតេយ្យ​ជាតិ ការរក្សាសន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​បង្ការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ឆ្លងកាត់​ព្រំដែន​គ្រប់​ប្រភេទ​។ ត្រូវ​ពង្រឹង និង​លើក​កម្ពស់​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​នៃ​ប្រទេសជិតខាង ដើម្បី​ជំរុញ​កិច្ចអភិវឌ្ឍន៍​នៅ តាម​តំបន់​ព្រំដែន​។​

ទី​៤៖ ត្រូវ​ចូលរួម​លើកកម្ពស់​ការផ្តល់សេវា​សាធារណៈ​ទាំង​សេវា​តម្រូវការ និង​សេវា​សំណូមពរ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ និង​មាន​ប្រសិទ្ធភាព​។ ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​សមត្ថភាព និង​សីលធម៌​វិជ្ជាជីវៈ​ក្នុង​ការ​បំពេញការងារ របស់​មន្ត្រី​ក្នុង​ការ​បំពេញការងារ ដើម្បីឱ្យ​ប្រជាពលរដ្ឋ ទទួលបាន​សេវា​រដ្ឋបាល​នានា​កាន់តែ​ងាយស្រួល​ឆាប់រហ័ស មាន​តម្លាភាព និង​គណនេយ្យភាព​។

លោកស្រី​អភិបាលខេត្ត ក៏​បាន​បន្ថែម​ដែរ​ថា​៖ រដ្ឋបាល​ក្រុង ស្រុក ត្រូវ​ជួយ​គាំទ្រ ឃុំ​/​សង្កាត់ ក្នុងការ​រៀបចំ​យន្តការ​ច្រកចេញ ចូល​តែមួយ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល ដល់​ប្រជាពលរដ្ឋ​មក​ស្នើសុំ និង​ទទួល​សេវា ស្របតាម​សេចក្ដីណែនាំ​លេខ ០១៨ ដែល​នៅ​ថ្នាក់ឃុំ​សង្កាត់ មាន​តួអង្គ​ស្នូល​ចំនួន​៥​ក្នុងការ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ រួមមាន​៖ ១-​មេឃុំ ចៅសង្កាត់ ២-​ស្មៀនឃុំ សង្កាត់ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ៤-​មណ្ឌល​សុខភាព​និង​៥-​មេភូមិ​។​

ជាមួយគ្នានេះ អភិបាលក្រុង​/​ស្រុក ត្រូវ​ចូលរួម​បង្កើន​កិច្ចសហការ ក្នុងចំណោម​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ​ថែរក្សា ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ផ្សព្វផ្សាយ​ច្បាប់ ចរាចរណ៍ ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ដូចជា ការជួញដូរ និង​ប្រើប្រាស់​គ្រឿង ញៀន ក្មេង​ទំនើង ល្បែងស៊ីសង​ខុសច្បាប់ ដែល​កើតមានឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន តាមរយៈ ការបន្ត​ជំរុញ និង​បំផុល​ចលនា ឱ្យមាន​ការចូលរួម​អនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព របស់​រាជរដ្ឋាភិបាល ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត ក្នុងភូមិ​សាស្ត្រ​ក្រុង​/​ស្រុក​របស់ខ្លួន​ផងដែរ​៕

អត្ថបទ ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៣ ម៉ោង មុន

មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1

សន្តិសុខសង្គម១៣ ម៉ោង មុន

ស្ត្រីអាយុជាង ៣០ ឆ្នាំ ម្នាក់ សង្ស័យត្រូវគេដឹកទៅទម្លាក់ចោលក្នុងដីឡូត៍មួយកន្លែង ដោយសភាពនៅមានដង្ហើម

KPT+១០ ម៉ោង មុន

តំបន់ទឹកធ្លាក់ ៥ លើខ្នងភ្នំត្បែង ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុត របស់ខេត្តព្រះវិហារ

សន្តិសុខសង្គម៨ ម៉ោង មុន

ព័ត៌មានបឋម ៖ នារីវ័យក្មេងម្នាក់ ធ្លាក់ពីលើអគារមួយកន្លែង នៅខណ្ឌចំការមន មិនទាន់ដឹងមូលហេតុ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

គូស្នេហ៍ចិន​ ប្រឹងជម្នះ​ឧបសគ្គ​គ្រួសារ​ ដោយសារតែខាងស្រីមានកម្ពស់ជាង២ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម