ព័ត៌មានជាតិ
ពលរដ្ឋក្នុងភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ទទួលបានផ្លូវបេតុង១ ខ្សែ
នៅអំឡុងខែឧសភា ឆ្នាំ២០២៥នេះបងប្អូនប្រជាពលរដ្ឋរស់នៅភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានទទួលផ្លូវចាក់ក្រាលបេតុងមួយខ្សែដែលគេហៅថា ផ្លូវអ្នកតាឃ្លាំងដែលពីដើមមកជាផ្លូវលំពីដូនតាមក។

យោងតាមប្រសាសន៍លោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវបានឲ្យកម្ពុជាថ្មីដឹងថា ផ្លូវអ្នកតាឃ្លាំងដែលកំពុងស្ថាបនានេះគឺស្ថិតក្នុងភូមិព្រែកជាងព្រុំដែលមានទទឹង៥ម៉ែត្រ និងបណ្តោយ២៥០ម៉ែត្រ។
ផ្លូវ១ខ្សែនេះគឺពីដើមមកជាផ្លូវលំដែលជាផ្លូវសម្រាប់ប្រជាកសិករដឹកផលដំណាំចេញពីចំការយកទៅលក់នៅទីផ្សារប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្នប្រែក្លាយពីផ្លូវលំទៅជាផ្លូវចាក់ក្រាលបេតុង។
លោកស្រីចៅសង្កាត់វាលស្បូវបានបន្តទៀតថា មុននឹងស្ថាបនាផ្លូវចាក់ក្រាលបេតុងនេះឡើងគឺអាជ្ញាធរបានជីកដាក់ប្រពន្ធ័លូបង្ហូទឹកពីក្រោមផ្លូវបានរួចរាល់ហើយដែរ។

ក្នុងនោះអាជ្ញាធរក៏បានកំពុងតែជីកដាក់លូបង្ហូទឹកតាមបច្ចេកទេសស្ថិតផ្លូវទួលតានងដែលមានប្រវ៉ែង២៥០ម៉ែត្រនិងទទឹង៥ម៉ែត្រតភ្ជាប់ទៅសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅទៀតផង។
តាងនាមឲ្យអាជ្ញាធរសង្កាត់វាលស្បូវលោកស្រី យន់ សុផល បានសំដែងការដឹងគុណដល់លោក ចេង មុនីរ៉ាអភិបាលខណ្ឌច្បារអំពៅដែលលោកតែងតែលើកសំណើទៅសាលារាជធានីភ្នំពេញ ដើម្បីទម្លាក់ថវិកាមកស្ថាបនានៅសង្កាត់វាលស្បូវបានជាច្រើនខ្សែកន្លងមក៕

អត្ថបទ៖ នរា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


