KPT+
ការពិតដ៏អស្ចារ្យ ១០ យ៉ាង ពីសត្វសំពោច Meerkat
យើងឧស្សាហ៍ឃើញសត្វខាងក្រោមនេះនៅក្នុងនាទីឯកសារសត្វនិងខ្សែភាពយន្តតុក្កតាណាស់ វារស់នៅក្នុងរូងក្រោមដីចូលចិត្តអើតក្បាលចុះឡើងៗយ៉ាងលឿន។ ថ្ងៃនេះ “កម្ពុជាថ្មី” នឹងនាំប្រិយមិត្តមកស្គាល់ពីសំពោច Meerkat កាន់តែច្បាស់ជាងមុន៖

១. រស់នៅជាក្រុម
ពួកវារស់នៅជាក្រុមប្រហែល ៣០ក្បាល ដើម្បីជួយការពារគ្នា។
២. ភាគច្រើនជាឃាតករ
ការស្លាប់របស់សមាជិកក្រុមភាគច្រើនមកពីគ្នីគ្នារបស់វា ច្រើនជាងសត្វដទៃ។ អត្រាឃាតកម្មក្នុងចំណោមសត្វសំពោចគឺប្រហែល២០ភាគរយឯណោះ។
៣. ស៉ាំនឹងពិស
ជាការពិតណាស់ សំពោច Meerkat សុទ្ធតែស៉ាំនឹងពិសខ្យាដំរីនិងពិសពស់មួយចំនួន វាថែមទាំងស៉ីសត្វមានពិសទៀតផង។
៤. មានក្បួនចិញ្ចឹមកូនពិសេស
វាអាចបង្ហាត់កូនតូចរបស់វាឲ្យចេះប្រមាញ់យ៉ាងពូកែដោយដំបូងវាប្រើប្រាស់ខ្យាដំរីងាប់មកឲ្យកូនវាសមសម្លាប់ បន្ទាប់ពីចេះខ្លះៗហើយវាទៅយកខ្យាដំរីរស់មកឲ្យកូនវាសម្លាប់ម្ដងទៀតប៉ុន្តែវាបេះទ្រនិចចេញសិន។

៥. ឆ្លាតវៃក្នុងការត្រួតពិនិត្យកន្លែងវានៅ
ក្នុងក្រុមវាមានអ្នកយាមម្នាក់ដើរតួនាទីសំខាន់ក្នុងការពិនិត្យបរិស្ថានជុំវិញខ្លួន អ្នកនឹងឃើញមួយក្បាលនោះតែងតែឈរអើតគ្រប់កន្លែង។
៦. ចេះស្ទាបស្ទង់និងផ្សព្វផ្សាយស្ថានការណ៍
វាមានសម្លេងផ្ដល់ដំណឹងដល់ទៅ១២សម្លេងផ្សេងៗគ្នាដើម្បីផ្ដល់សញ្ញាឲ្យសមាជិករបស់វាត្រៀមខ្លួននឹងគ្រោះថ្នាក់ដែលកំពុងមកដល់។
៧. មានការបែងចែកតួនាទី
សំពោច Meerkat ចំណាយពេលជាច្រើនសម្រាប់ការប្រមាញ់ឆ្ងាយៗពីផ្ទះ មិនត្រឹមតែប៉ុណ្ណឹងទេវាមានទាំងអ្នកថែទាំទារកពេលមេៗចេញរកស៉ីផងដែរ។
៨. មានក្រសែភ្នែកល្អ
នៅលើភ្នែករបស់សំពោចពេញវ័យមានឆ្នូតខ្មៅនៅក្បែរភ្នែកដែលមានសារៈសំខាន់ក្នុងការការពារភ្នែកពីពន្លឺព្រះអាទិត្យទើបវាអាចមើលបានឆ្ងាយងាយស្រួលធ្វើការប្រមាញ់និងការពារ។

៩. កូនពួកវាកើតមកខ្វាក់និងថ្លង់
រហូតដល់អាយុ ១១អាទិត្យ ទើបកូនៗវាលូតលាស់មកធម្មតាវិញ។

១០. មិនបាច់ផឹកទឹកក៏រស់
សំពោច Meerkat ជាសត្វស៉ីទាំងសាច់និងរុក្ខជាតិ ពួកវាមិនត្រូវការទឹកនោះទេ ទឹកដែលមាននៅក្នុងសត្វនិងរុក្ខជាតិគឺគ្រប់គ្រាន់ហើយ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ មកដឹងពីប្រភេទសត្វល្មោភដេក និងមិនចូលចិត្តដេកទាល់តែសោះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


