KPT+
ពេទ្យសត្វចែករំលែកមូលហេតុ ៣ យ៉ាង មិនគួរឲ្យឆ្មាស៊ីចំណីឆ្កែ
វេជ្ជបណ្ឌិត Hunter Finn ពេទ្យសត្វ និងជាម្ចាស់គ្លីនិក Pet Method Vet បានឲ្យដឹងថា សត្វឆ្មានិងសត្វឆ្កែត្រូវការសារធាតុចិញ្ចឹមខុសគ្នា ដូច្នេះការស៊ីចំណីដូចគ្នាអាចធ្វើឲ្យសត្វមួយទៀតមានបញ្ហាសុខភាព។ ខាងក្រោមគឺជាមូលហេតុ ៣ យ៉ាងមិនគួរឲ្យឆ្មាស៊ីចំណីឆ្កែ ៖

១. ឆ្មាត្រូវការសារធាតុចិញ្ចឹមដែលមាននៅក្នុងសាច់តែប៉ុណ្ណោះ
ឆ្មាគឺជាសត្វស៊ីសាច់មានន័យថាពួកគេត្រូវការសារធាតុចិញ្ចឹមពីប្រភពសាច់ ចំណែកឆ្កែវិញស៊ីសាច់ផងនិងបន្លែផងទើបចំណីឆ្កែអាចផ្ទុករុក្ខជាតិដូចជា គ្រាប់ធញ្ញជាតិ ពោត និងស្រូវសាលីដែលមិនត្រូវជាមួយប្រព័ន្ធរំលាយអាហារសត្វឆ្មា” ។
២. ឆ្មាត្រូវការខ្លាញ់ច្រើនជាងឆ្កែ
ឆ្មាត្រូវការខ្លាញ់ ៩ ភាគរយ ខណៈឆ្កែត្រូវការត្រឹមតែ ៥.៥ ភាគរយប៉ុណ្ណោះ បើឆ្មាខ្វះខ្លាញ់វាអាចនឹងមានបញ្ហាសុខភាពរួមមាន ស្បែកស្លេក ជ្រុះរោម ភ្នែកព្រិល និងមិនប្រក្រតី ។

៣. ឆ្មាមានតម្រូវការអាមីណូងអាស៊ីដខុសគ្នា
ឆ្មាត្រូវការអាមីណូអាស៊ីដ Taurine ដើម្បីដំណើរការសរីរាង្គ ហើយចំណីឆ្កែមិនមានអាស៊ីដនេះទេ ដែលបណ្ដាលឲ្យឆ្មាខ្វាក់ ថ្លង់ ប្រព័ន្ធការពាររាងកាយខ្សោយ និងគាំងបេះដូងជាដើម ។

ដើម្បីប្រាកដចិត្តថាឆ្មាជាទីស្រលាញ់របស់លោកអ្នកទទួលបានជីវជាតិគ្រប់គ្រាន់ អ្នកគប្បីផ្ដល់នូវចំណីធ្វើសម្រាប់ឆ្មាជាពិសេស ឬពិភាក្សាជាមួយគ្រូពេទ្យជំនាញក្នុងការជ្រើសរើសចំណីបានត្រឹមត្រូវ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ កូឡុំប៊ី ត្រូវចំណាយប្រាក់រាប់លានដុល្លារ ដឹកជញ្ជូនដំរីទឹករបស់ស្ដេចគ្រឿងញៀនទៅបរទេស
-
សេដ្ឋកិច្ច១ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
សន្តិសុខសង្គម២ ថ្ងៃ agoអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីក្លែងឯកសណ្ឋាន និងឯកសារសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសម្តេចប៉ាប រិះគន់ការបង្កើនកញ្ចប់ថវិកាយោធារបស់អឺរ៉ុប ថា «ក្បត់នឹងការទូត»
-
ព័ត៌មានជាតិ១ ថ្ងៃ agoបុគ្គលិកជំនាញ ១៦០ នាក់ រួមគ្នាគ្នាអភិរក្សនិងជួសជុលប្រាសាទនៅតំបន់អង្គរ


