KPT+
មកដឹងកាន់តែច្បាស់ពីការពិតទាំង ១០ របស់ខ្លាឃ្មុំផេនដា
ខ្លាឃ្មុំផេនដាជាសត្វងាយរងគ្រោះមួយប្រភេទ ប៉ុន្តែផ្ដល់ប្រយោជន៍ជាច្រើនចំពោះព្រៃភ្នំដែលវារស់ និងមនុស្សក្នុងតំបន់ដូចជាផ្គត់ផ្គង់ចំណីអាហារ ប្រាក់ចំណូល និងឥន្ធនៈ ។ ខាងក្រោមជាការពិតទាំង ១០ របស់ខ្លាឃ្មុំផេនដា ដែលអ្នកគួរឈ្វេងយល់ ៖
១. ផេនដាពូកែពួន
ផេនដាមានសម្បុរសលាយខ្មៅដែលអាចឲ្យវាលាក់ខ្លួនក្នុងទីជម្រកដែលមានព្រិល ឬនៅទីងងឹតបានយ៉ាងងាយស្រួល ។
២. មានភ្នែកខុសពីខ្លាឃ្មុំធម្មតា
ខ្លាឃ្មុំផេនដាមានប្រឡោះរន្ធប្រស្រីភ្នែកបញ្ឈរដូចសត្វឆ្មាក្នុងស្រុកដែរ ។
៣. មើលថែកូនប្រយ័ត្នបំផុតមួយខែដំបូង
ម្ដាយផេនដាមើលថែកូនទើបនឹងកើត សឹងតែគ្រប់វិនាទីរយៈពេលមួយខែដំបូងដោយបីដាក់ខាងមុខរបស់ខ្លួនជាប់ជានិច្ច ។
៤. ផេនដាចេះហែលទឹក និងឡើងដើមឈើ
កូនផេនដាដែលមានអាយុ ៥ ខែនឹងរៀនឡើងដើមឈើ ពេលខ្លះពួកវាឡើងខ្លួនម្ដាយជំនួសវិញ ។
៥. មានឆ្អឹងដៃជំនួយ
មានឆ្អឹងដៃប្រើជំនួសមេដៃដើម្បីកាន់អាហារ ។
៦. ស៊ីច្រើនហើយយូរ
ក្នុងមួយថ្ងៃពួកវាស៊ីចំណីជាមធ្យមពី ១០-១៦ ម៉ោង ។
៧. ឫស្សីជាអាហារចម្បងរបស់ផេនដា
ផេនដាត្រូវការយ៉ាងហោចណាស់ ឫស្សីចំនួន ២ ប្រភេទផ្សេងគ្នានៅក្នុងតំបន់របស់ពួកគេ ដើម្បីជៀសវាងការអត់ឃ្លាន ។
៨. ជួនកាលស៊ីអាហារផ្សេងក្រៅពីឫស្សី
ក្រៅពីឫស្សី ផេនដាចេះស៊ីស៊ុត សត្វតូចៗ និងសាច់រលួយៗជាដើម ។
៩. នោមលើកជើងឡើងលើទាំងពីរ
វាឡើងដើមឈើថយក្រោយរហូតដាំក្បាលចុះក្រោមបានសម្រេច ទើបនោមដើម្បីឲ្យក្លិនជាប់កន្លែងខ្ពស់ ។
១០. បត់ជើងធំច្រើន
តាមធម្មតា ផេនដាបញ្ចេញលាមក ៤០ ដង ក្នុងមួយថ្ងៃ ។
យោងតាម WWF បានបញ្ជាក់ថា ខ្លាឃ្មុំផេនដានៅសល់ជាង ១៨០០ ក្បាលប៉ុណ្ណោះ ក្នុងចំណោមនោះមានផេនដាផឿកតែមួយក្បាលគត់លើលោកដែលគេទើបនឹងថតជាប់ថ្មីៗ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ រឿងគួរឲ្យភ្ញាក់ផ្អើលពីសត្វស្រមោច ១០ យ៉ាង យើងគួរស្វែងយល់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥៦ នាទី agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


