ជីវិតកម្សាន្ដ
សូ ដានីតា ទម្លាយថា មានអ្នកសិល្បៈងារជំទាវជំពាក់បំណុលមិនសង
ជាថ្មីម្ដងទៀតតារាចម្រៀងអ្នកនាង សូ ដានីតា បានបន្តទម្លាយសារយ៉ាងក្ដៅគគុកជុំវិញរឿងរ៉ាវកូនបំណុលជំពាក់លុយរាប់ឆ្នាំមិនសង។ ក្នុងនោះ សូ ដានីតា ក៏បានប្រកាសថា បច្ចុប្បន្នគឺមានគ្រូកីឡាប្រចាំប្រទេសម្នាក់(ផ្នែកបោះបូល) និងតារាសិល្បៈមានងារជាជំទាវម្នាក់ទៀត កំពុងជំពាក់បំណុលមិនសង។

ការទម្លាយសារក្ដៅចិត្តពីសំណាក់តារាស្រីអ្នកនាង សូ ដានីតា នេះ ត្រូវបានអ្នកគាំទ្រមើលឃើញថា មិនមែនទើបជាលើកទី ១ នោះទេ សម្រាប់តារាស្រីរូបនេះ ខណៈកន្លងមកនាងតែងតែបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ហើយថែមទាំងប្រកាសឲ្យកូនបំណុលរបស់ខ្លួនមានទាំងក្នុងចង្កោមសិល្បៈ និងអ្នករកស៊ីមួយចំនួន ចេញមុខដោះស្រាយបញ្ហាបំណុលដល់ខ្លួន។

អ្នកនាង សូ ដានីតា បានបង្ហាញអត្ថន័យជុំវិញរឿងគេជំពាក់បំណុលមុននេះថា “ខ្ញុំក៏មានកូន មានគ្រួសារ ត្រូវការមើលថែដូចគ្នា តែពពួកអ្នកឯងជាច្រើនយកលុយទៅមិនសងមកវិញ មានច្រើនគ្នា មានអ្នកខ្លះជំពាក់ ខ្ញុំលើកលែងមិនយកលុយហើយ រមិលគុណ។ ខ្ញុំស៊ូសងជំនួសពួកអ្នកឯង ខ្ញុំតែងតែលើកលែងអ្នក ពួកអ្នកឯង តែគេវិញ? មានអ្នកណាខ្លះលើកលែងឲ្យខ្ញុំទេ? គ្មានទេ ,គឺខ្ញុំសងជំនួស។

សូ ដានីតា បញ្ជាក់ទៀតថា មានម្នាក់ដែលគេថាជាតារាឡីឡឺ លុយជិត ៥ ម៉ឺនដុល្លារ ត្រៀមជួបគ្នា !(គេគិតថាឡីឡឺ តែរឿង ១ ឆ្នាំកន្លះមុននិយាយអត់មានភ្លេច ១ ពាក្យ)។ នាងថា ក៏មានគ្រូកីឡាប្រចាំប្រទេស ១ នាក់ទៀត(ផ្នែកបោះបូល) ម្នាក់នោះ ១ គុណជា ២ តែម្ដង ត្រូវចាំមានតារាមានងារជាជំទាវម្នាក់ទៀត មិនតប មិនសង។

ទោះបីជាយ៉ាងណា តារាចម្រៀង សូ ដានីតា មិនទាន់មានការទម្លាយអត្តសញ្ញាណ ឬមុខមាត់របស់បុគ្គលដែលជំពាក់បំណុលនាងនៅឡើយទេ។ ប៉ុន្តែអ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍ថែមទៀតនេះ គឺចាប់តាំងពីដើមឆ្នាំ ២០២២ រហូតមកដល់បំណាច់ឆ្នាំនេះ អ្នកនាង សូ ដានីតា បានបញ្ចេញជាបន្តបន្ទាប់ទាក់ទងរឿងដែលគេជំពាក់បំណុលមិនសង៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


