ព័ត៌មានជាតិ
ទឹកស្ទឹងសង្កែ ចាប់ផ្តើមរីងចង់ស្ងួត ពលរដ្ឋក្រុងបាត់ដំបង ភ័យខ្លាចខ្វះទឹកប្រើប្រាស់
ទឹកស្ទឹងសង្កែនាពេលបច្ចុប្បន្ន កំពុងមានការស្រកចុះយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ដែលបញ្ហានេះ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្រុងបាត់ដំបង មានការព្រួយបារម្ភខ្លាចជួបនឹងការខ្វះខាតទឹកប្រើប្រាស់ តាមរយៈទឹកស្អាតរបស់អង្គភាពរដ្ឋាករទឹកខេត្ត នារដូវប្រាំងខាងមុខ។

ឆ្លើយតបនឹងបញ្ហានេះ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ លោក អ៊ុត ក្លឹង ប្រធានអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង និងជាទីប្រឹក្សាសម្តេច ស ខេង បានធ្វើការផ្សព្វផ្សាយតាមរយៈគេហទំព័រកម្ពុជាថ្មីថា ថ្វីត្បិតតែស្ថានភាពទឹកមានការស្រកចុះក៏ពិតមែន ប៉ុន្តែបច្ចុប្បន្ននេះ អង្គភាពមានទីតាំងសម្រាប់ទាញយកទឹក( ក្បាលបូម ) ចំនួន ២ កន្លែង គឺទី១. នៅខាងមុខអង្គភាព ដែលក្បាលបូមមានទំហំ ៣ តឹក និងទីតាំងទី២. នៅខាងមុខវត្តកណ្តឹង ( នៅប៉ែកខាងលើ នៃក្រងបាត់ដំបង ) មានក្បាលបូមទំហំ ៦ តឹក ដើម្បីទាញយកទឹកមកផលិតទឹកស្អាត ទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកប្រធានអង្គភាពបានបន្តថា សព្វថ្ងៃសមត្ថភាពនៃការទាញយកទឹករបស់ក្បាលបូមទាំងពីរ មកផលិតក្នុង១ថ្ងៃ គឺបានចំនួន ៣៣ ៥២០ ម៉ែត្រគូប គឺស្ថានីយទី១ បាន ១១ ៦២០ ម៉ែត្រគូប និងស្ថានីយទី ២ បានចំនួន២២ ០០០ ម៉ែត្រគូប ដោយឡែកការចែកចាយទៅតាមលំនៅឋានជាមធ្យមក្នុង១ថ្ងៃ គឺ ២៧ ០០០ ម៉ែត្រគូប( រដូវត្រជាក់ ) និង ២៩ ០០០ ម៉ែត្រគូប ( នៅរដូវក្តៅ) ។

លោកបានសង្កត់ធ្ងន់ថា បញ្ហាដែលប្រឈម គឺនៅកន្លែងស្ថានីយទី១ ដែលបច្ចុប្បន្នក្រុមការងាររបស់អង្គភាព បានចុះទប់ស្ទឹង ដើម្បីឲ្យទឹកមានកម្ពស់កើតឡើងងាយស្រួល ក្នុងការទាញយកទឹករបស់ក្បាលបូម ផ្ទុយទៅវិញបើទីតាំងនេះ មិនអាចទាញយកទឹកមកផលិតបានទេ គឺចាំបាច់ត្រូវប្រើប្រាស់ក្បលបូមនៅស្ថានីយទី២ ដើម្បីទាញទឹកយកមកផលិត និងចែកចាយតាមតម្រូវការរបស់ប្រជាពលរដ្ឋ ដោយគ្រាន់តែស្ទើរបន្តិចបន្តួចតែប៉ុណ្ណោះ គឺមិនឲ្យដាច់ទឹកទាំងស្រុងនោះឡើយ។ ដោយឡែកលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានអះអាងថា លោកមានការត្រៀមជាស្រេច សម្រាប់ទឹកស្ទឹងនារដូវប្រាំងនេះ ដោយទីតាំងសម្រាប់ស្តុកទឹក មានចំនួន២កន្លែង គឺ ទំនប់កង្ហត និង ទំនប់ពហុបំណង ដែលក្រុមការងាររបស់លោកនឹងធ្វើការបើកទម្លាក់ចូលមកក្នុងស្ទឹងរហូតមិនឲ្យដាច់ទឹកឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
សូមចុចអាន៖ អ្នកទៅញ៉ាំបង្កងតាកែវខែនេះ អាចខកចិត្ត បង្កងមិនសូវសំបូរ តម្លៃវិញលេខ ១ ជិត ៤០ ដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


