Connect with us

ព័ត៌មានជាតិ

អ្នកទៅ​ញ៉ាំ​បង្ក​ងតាកែវខែ​នេះ​ អា​ច​ខកចិត្ត បង្ក​ងមិន​សូវ​សំបូរ តម្លៃ​វិញ​លេខ ១ ជិត ៤០ ដុល្លារ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារកម្រិតទឹកទាប និងស្រកឆាប់រហ័សនៅឆ្នាំ២០២០កន្លងទៅនេះបានធ្វើឲ្យទិន្នផលបង្កងធម្មជាតិខេត្តតាកែវ មានការធ្លាក់ចុះប្រមាណ១២ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។

លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ បានប្រាប់ឲ្យដឹងថា ផលបង្កងក្នុងខេត្តតាកែវថយចុះគឺមកពី កម្រិតទឹកទាប ក្នុងឆ្នាំ២០២០ដែលខុសពីឆ្នាំ២០១៩ទិន្នផលបង្កងដែលប្រមូលបានមានចំនួន៩៧តោនឯណោះ។

បង្កងខេត្តតាកែវសម្បូរនៅរដូវទឹកឡើង និងទឹកចាប់ផ្តើមស្រក គឺចន្លោះពីខែកញ្ញា ដល់ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ហើយការនេសាទបង្កងទឹកសាបក្នុងខេត្តតាកែវ ត្រូវបានធ្វើឡើងនៅតំបន់ទឹកលិច មាននៅស្រុកអង្គរបុរី បូរីជលសារ និងស្រុកកោះអណ្តែត ដោយក្នុងមួយរដូវៗអាចនេសាទបាន និងផ្គត់ផ្គង់បង្កងនៅលើទីផ្សារបានប្រមាណ ៨៧តោន។

លោក សៅ កុសល បានបញ្ជាក់ថា បង្កងធម្មជាតិខេត្តតាកែវ ក្រៅពីផ្នែកមួយជួយលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋ បង្កងខេត្តតាកែវក៏ជាផ្នែកមួយអាចទាក់ទាញអ្នកទេសចរផងដែរ។

ដោយឡែកសម្រាប់ទីផ្សារបង្កងខេត្តតាកែវបច្ចុប្បន្ន បង្កងធម្មជាតិលេខ១ អាចលក់បានតម្លៃ៤០ដុល្លារ, លេខ២តម្លៃ៣៥ដុល្លារ,និងបង្កងលេខ៣តម្លៃ២៥ដុល្លារ ក្នុងមួយគីឡូក្រាម៕

អត្ថបទ៖ វីរ:

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម