Connect with us

សេដ្ឋកិច្ច

ដឹងថ្ងៃបើកដំណើរការផ្សារទំនើបអ៊ីអន៣ ជាផ្លូវការហើយ

បានផុស

នៅ

ផ្សារទំនើបអ៊ីអន៣ ឬអ៊ីអនមានជ័យ ស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) បានប្រកាសពីកាលបរិច្ឆេទនៃការបើកដំណើរការហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈគេហទំព័រផេកផ្លូវការរបស់ផ្សារទំនើបអ៊ីអន៣ បានឱ្យដឹងដូច្នេះថា « ផ្សារទំនើបលក់ទំនិញធំជាងគេនៅកម្ពុជា នឹងធ្វើការបើកដំណើរការអាជីវកម្មនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះហើយ»។

គម្រោងផ្សារទំនើបអ៊ីអន៣នេះ បានចំណាយថវិកាជិត ៣០០លានដុល្លារ សាងសង់លើផ្ទៃដី ១៨ហិកតា។

បើតាមឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងកន្លងមកថា គម្រោងផ្សារទំនើបអ៊ីអន៣ ជាមជ្ឈមណ្ឌល​លក់ទំនិញចម្រុះ មានទំហំផ្ទៃក្រឡាលក់រាយសរុបចំនួន ១៧០.០០០ម៉ែត្រការ៉េ និងជាផ្សារទំនើបដ៏ធំបំផុត ក្នុងចំណោមផ្សារទំនើបអ៊ីអនចំនួន៣ ក្នុងប្រទេសកម្ពុជា និងធំជាងគេនៅក្នុងតំបន់អាស៊ី។

គម្រោងផ្សារទំនើបអ៊ីអន៣ មានទីតាំងតាមបណ្តោយផ្លូវមហាវិថីសម្តេចតេជោ ហ៊ុន សែន ចម្ងាយប្រមាណ ៤,៥គីឡូម៉ែត្រ ពីស្ពានអាកាសក្បាលថ្នល់។ ទីតាំងនេះ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ផ្សារទំនើបអ៊ីអន១ មានទីតាំងស្ថិតនៅតាមបណ្តោយវិថីសុធារស បានបើកដំណើរការជាផ្លូវការកាលពីឆ្នាំ ២០១៤ ដោយមានទុនចុះបញ្ជី ២០៥លានដុល្លារ លើផ្ទៃក្រឡា ១០៨ ០០០ម៉ែត្រការ៉េ។ ចំណែកផ្សារទំនើបអ៊ីអន២ ត្រូវបានបើកសម្ពោធកាលពីខែ មិថុនា ឆ្នាំ ២០១៨ លើទុនវិនិយោគ ១២០លានដុល្លារ មានក្រឡាផ្ទៃអគារ ១៥១ ០០០ម៉ែត្រការ៉េ។ ដោយឡែកផ្សារ​ទំនើប​អ៊ីអន​ ៣ គ្រោងនឹងសម្ពោធថ្ងៃទី ១៥ ធ្នូ ខាងមុខនេះ ​មាន​អគារ​កម្ពស់​ ៥ ​ជាន់ ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ហាង​លក់​ទំនិញទំនើប ​និង​ធំ​បំផុត​នៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ដែលមានហាងចំនួន ២៥០ហាង​។ គម្រោងផ្សារថ្មីនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

មេទ័ពអាល្លឺម៉ង់ ប្រាប់ល្បិចទៅអ៊ុយក្រែន ដើម្បីវាយរុស្ស៊ី

ព័ត៌មានជាតិ២០ នាទីutes មុន

គ្រឹះស្ថានហិរញ្ញវត្ថុពីរចាប់ដៃគ្នាលើ​គម្រោងធានាឥណទានបោះដុំ ទំហំ ៥០លានដុល្លារដល់ SMEs

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

សន្តិសុខសង្គម៣៦ នាទីutes មុន

អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

កីឡា២២ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

Sokha Hotels

ព័ត៌មានពេញនិយម