សេដ្ឋកិច្ច
ផ្សារទំនើបម៉ាក្រូទី៣ នឹងបើកសម្ពោធជាផ្លូវការនៅពាក់កណ្តាលខែនេះ

ផ្សារទំនើបម៉ាក្រូ (Makro) ដែលជាមជ្ឈមណ្ឌលចែកចាយផលិតផលទំនិញបោះដុំ និងរាយ នឹងបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២២ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឱ្យដឹងកាលពីដើមខែឧសភា កន្លងទៅថា CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគលើ ផ្សារទំនើប Makro ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១២លាន ៧សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦១កន្លែង។
ផ្សារទំនើប ម៉ាក្រូនេះ នឹងក្លាយជាផ្សារទំនើបដ៏ធំមួយ និងមុនគេបង្អស់នៅទីតាំងនេះ ដែលនឹងជំរុញសក្តានុពលតំបន់នេះ ឱ្យកើនឡើងមួយកម្រិតទៀត ពិសេសអាចទាក់ទាញការវិនិយោគផ្សេងៗ មកកាន់តំបន់នេះផងដែរ។
សូមបញ្ជាក់ថា ផ្សារទំនើបម៉ាក្រូដំបូងគេបង្អស់នៅកម្ពុជា បើកដំណើរការកាលពីចុងឆ្នាំ ២០១៧ បានសាងសង់ឡើងលើផ្ទៃដីជាង ៥ហិកតា នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈសាខាទី ២ អភិវឌ្ឍន៍លើផ្ទៃដីទំហំ ៥ហិកតា ដែលមានទីតាំង នៅផ្លូវជាតិលេខ៦ ភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រោយសម្ពោធផ្សារម៉ាក្រូទី៣ មួយថ្ងៃ ពោលគឺថ្ងៃទី ១៥ ខែ ធ្នូ ផ្សារទំនើបអ៊ីអន៣ ឬអ៊ីអនមានជ័យ នៅផ្លូវសម្តេចតេជោ (ផ្លូវ៦០ម៉ឺត្រ) ក៏បើកដំណើរការជាផ្លូវការផងដែរ៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


