កីឡា
លោក យី វាសនា ប្រាប់ថា កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម២០២៣បាន៨៥%ហើយ
សម្រាប់ការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះលើកនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ រហូតដល់ពេលនេះកម្ពុជាបានត្រៀមស្ទើរគ្រប់ជ្រុងជ្រោយហើយ។
លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាមានប្រសាសន៍ថា ការរៀបចំប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា គឺជាជាការរៀបចំកម្រិតហ្គេមស្តង់ដាខ្ពស់។
កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូនេះ គណៈកម្មាធិការជាតិរៀបចំកីឡាជនពិការអាស៊ីអាគ្នេយ៍ លើកទី១២ ឆ្នាំ២០២៣ (CAMAPGOC) បានចុះចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ (APSF) ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMAPGOC ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងយល់គ្នាទៅវិញទៅមកពីតួនាទី ការទទួលខុសត្រូវ ក៏ដូចជាជួយគ្នាទៅវិញទៅមក។

លោក យី វាសនា ថ្លែងថា អនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសហការ និងជួយបំពេញបន្ថែមដល់គ្នាទៅវិញទៅមករវាងគណៈកម្មាធិការជាតិ CAMAPGOC និងសហព័ន្ធកីឡាAPSF។ ការផ្លាស់ប្តូរបទពិសោធទៅវិញទៅមក ក្នុងការបញ្ជាក់អំពីការបំពេញតួនាទី និងភារកិច្ចអំពីម្ចាស់ផ្ទះ កម្ពុជា សហព័ន្ធកីឡាជនពិការអាស៊ាន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ធ្វើអ្វីខ្លះ ដែលនៅក្នុងខ្លឹមសារ MOU ដើម្បីជួយរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ឲ្យស្របទៅតាមស្តង់ដាអន្តរជាតិនៃប៉ារ៉ាហ្គេមអាស៊ាន អាស៊ី និងពិភពលោកតែម្តង។
លោកបានឲ្យដឹងថា បើឲ្យវាយតម្លៃរហូតដល់ពេលនេះគឺកម្ពុជាត្រៀមខ្លួនបានប្រហែលជា៨៥%ហើយ បើទោះជាកម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២។ ថ្វីបើកីឡាស៊ីហ្គេម រៀបចំមុនត្រឹមតែមួយខែពោលគឺក្នុងខែឧសភា ហើយអាស៊ានប៉ារ៉ាហ្គេម ក្នុងមិថុនា ប៉ុន្តែគណៈកម្មាធិការជាតិ CAMAPGOC តែងតែត្រៀមខ្លួនទាំងពីរ។
សូមបញ្ជាក់ថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នឹងចាប់ពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕
អត្ថបទ៖ វីរបុត្រ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១៦ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


