ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន ប្ដេជ្ញាជួយបណ្ដុះបណ្ដាលកុមារា គឹមហុង ឲ្យជាប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះបានអនុញ្ញាតឱ្យឪពុកម្តាយ និងកុមារា ទៀង គឹម ហុង ចូលជួបដើម្បីពិភាក្សាសម្រាប់ការសិក្សានៅមហាវិទ្យាល័យ។

តាមរយៈបណ្តាញសង្គមតេឡេក្រាមសម្តេចបានសរសេរថា “ល្ងាចនេះឆ្លៀតជួបចៅទៀង គឹមហុងដែលប្រឡងជាប់បាក់ឌុបនិទេ្ទសCក្នុងវ័យ១៣ឆ្នាំ៣ខែ៥ថ្ងៃដើម្បីពិភាក្សាជាមួយឪពុកម្តាយនិងចៅសម្រាប់ការសិក្សានៅមហាវិទ្យាល័យ។ខ្ញុំបានសម្រេចបំណងទីមួយរបស់ខ្ញុំគឺបានធ្វើឲ្យគឹមហុងជាប់បាក់ឌុបដែលក្មេងជាងគេនៅកម្ពុជា”។
សម្តេចបានសរសេរទៀតថា បំណងបន្តរបស់សម្តេចគឺជួយគឹមហុងឲ្យជាប់បរិញ្ញាបត្រនិងបញ្ញាបត្រជាន់ខ្ពស់ដែលក្មេងជាងគេ និងមានសមត្ថភាពល្អនាពេលខាងមុខ។បំណងចុងក្រោយរបស់សម្តេចគឺបណ្តុះបណ្តាលគឹមហុង ឲ្យជាប់ថ្នាក់បណ្ឌិតខាងវិទ្យាសាស្រ្តដែលមានគុណភាពខ្ពស់ឲ្យខាងតែបានដើម្បីរួមចំណែកកសាងប្រទេសជាតិ និងគ្រួសារ៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន