Connect with us

ព័ត៌មានជាតិ

រយៈពេល​១ឆ្នាំ​មក​នេះ​ ម​គ្គុ​ទ្ទេសចរណ៍​នៅ​តំបន់​អង្គរ​សៀមរាប ធ្លាក់​ចុះយ៉ាងខ្លាំង​ដោយសារ​កូវីដ-១៩

បានផុស

នៅ

សៀម​រា​ប ៖ មហន្តរាយ​ក្រោម​ការ​រាតត្បាត​ជាស​កល​នៃ​ជម្ងឺ​កូ​វីដ​-១៩ រយៈពេល​១​ឆ្នាំ​២០២០​កន្លងមកនេះ ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​ពិភពលោក​ ត្រូវ​បាន​ទទួល​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​បំផុត ដោយ​ការ​បិទ​ជើងហោះហើរ​ជាដើម​នោះ ដើម្បី​ទប់ស្កាត់​ការចម្លង​រីក​រាលដាល​នៃ​ជំងឺ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆោម សុខា ម​គ្គុ​ទ្ទេសចរណ៍​ភាសា​អេស្បាញ​និង​ភាសា​អង់គ្លេស រៀបរាប់​ឲ្យ​ដឹង​នៅមុខ​ប្រាសាទអង្គរវត្ត នា​ព្រឹក​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​ថា អសន្តិសុខ វា​មិន​សំដៅ​តែ​លើ​សង្គ្រាម​នោះ​ទេ តែ​ការ​ប្រល័យ​ដោយ​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​នោះ វា​គឺជា​សត្រូវ​ដ៏​ធំ​បំផុត​ចំពោះ​វិស័យ​ទេសចរណ៍​។ ជិត​មួយឆ្នាំ​កន្លងមក​នេះ តំបន់​ទេសចរណ៍​អង្គរ ស្ទើរតែ​ពុំមាន​ភ្ញៀវ​ទេចរ​អន្តរជាតិ​នោះ​ឡើយ ហើយ​ការ​ដែលមាន​ដ៏​តិចតួច​បំផុត​នោះ គឺជា​ភ្ញៀវ​ធុរកិច្ច​ដែល​ស្នាក់អាស្រ័យ បំពេញការងារ​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ​។

មគ្គុទ្ទេសក៍​ទេសចរណ៍​រូប​នេះ​ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ដោយសារ​តែមាន​ការយ​ក​ចិត្ត​ទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល បំផុស​ឲ្យ​មាន​ចលនា​ទេសចរណ៍​ផ្ទៃក្នុង ក្រោម​ការដាក់​វេញ​នូវ​វិធីសាស្ត្រ​នានា​របស់​ក្រសួងទេសចរណ៍ ពិសេស​នោះ​គឺ​ការយកចិត្តទុកដាក់រ​បស់​អាជ្ញាធរខេត្ត បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​កំសាន្ត​ទេសចរណ៍​ផ្សេងៗ ក្នុង​គោលដៅ​ស្តារ​សេដ្ឋកិច្ចសង្គម និង​ធ្វើ​ឲ្យ​រស់​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​ក្នុងស្រុក ឃើញថា​ដំណើរ​កំសាន្ត​ក្នុងស្រុក មកកាន់​តំបន់​អង្គរ​-​សៀមរាប ចាប់ផ្តើម​កំរើក​ឡើងវិញ គួរ​កត់សម្គាល់​។

លោក​ថា ក្នុង​គ្រា​ឆ្លងកាត់​ការ​លំបាក​នៃ​វិបត្តិ​កូ​វីដ​-១៩ ម​គ្គុ​ទ្ទេសចរណ៍​ត្រូវបាន​បាត់បង់​អាជីព​របស់​ខ្លួន និង​បាន​ទៅ​ធ្វើ​ការងារ​ផ្សេងៗ​តាម​លទ្ធភាព​របស់​ខ្លួន ក៏ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់សម្គាល់ ក្រោយពី​ការបាត់បង់​ភ្ញៀវ​ទេសចរ​បរទេស និង​ឆ្លើយតប​មកវិញ​នូវ​ចលនា​សកម្មភាព​ទេសចរណ៍​ផ្ទៃក្នុង មគ្គុទ្ទសក៍​ទេសចរណ៍​មួយចំនួន​ដែល​ស្រឡាញ់​អាជីព​នេះ ចាប់ផ្តើម​មកកាន់​តំបន់​អង្គរ​វិញ ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​ភ្ញៀវ​ក្នុងស្រុក និង​បង្កើត​ឲ្យ​មាន​សេវាកម្ម​ឧទ្ទេសនាម​ប្រវត្តិ​អង្គរ​តាម​ប្រាង្គ​ប្រាសាទ​នានា ដែល​នោះ​គឺជា​ប្រ​យោ​ជ​សម្រាប់​ការចែករំលែក​ចំណេះ​ដឹងផង និង​ដើម្បី​រក​កម្រៃ​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ​។

យ៉ាងណាក៏ដោយ ក្រុម​អ្នកមាន​អាជីព​ជាម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​នៅ​តំបន់​សៀមរាប​-​អង្គរ បាន​អំពាវនាវ និង​ធ្វើ​សំណូមពរ សូម​ឲ្យ​សេចក្តី​ត្រូវការ​មគ្គុទ្ទេសក៍​ទេសចរណ៍​ឧទ្ទេសនាម​ជា​ភាសា​ខ្មែរ បាន​ក្លាយជា​ឥរិយាបថ​ថ្មី​ នៃ​ភ្ញៀវទេសចរ​ក្នុងស្រុក ដើម្បី​ចូលរួម​យល់ដឹង​អំពី​តម្លៃ​ប្រវត្តិសាស្ត្រ​និង​អារ្យធម៌​ជាតិ រួមទាំង​បាន​ចែករំលែក ជួយផ្តល់​ការងារ​ផងដែរ​៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម