ព័ត៌មានជាតិ
ទីភ្នាក់ងារជាតិនិងមុខរបរ ប្រកាសផ្តល់ការងារជិត៩០០កន្លែងដល់យុវជននិងនិស្សិត
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA )សហការជាមួយក្រុមហ៊ុនធំៗចំនួន៩ នឹងរៀបចំវេទិកា ការងារប្រចាំខែដើម្បីនាំមកនូវឱកាសការងារចំនួន ៨៨៤ កន្លែង ដល់យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើ។
វេទិកាការងារប្រចាំខែនេះ នឹងត្រូវរៀបចំឡើងមួយថ្ងៃពេញ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ នៅមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រុមហ៊ុនធំៗទាំង៩ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកា ការងាររបស់ NEA នោះរួមមាន៖ ធនាគារមហានគរ ធនាគារ AEON ក្រុមហ៊ុន Habit Burger Grill ក្រុមហ៊ុន Optimal P, Master Suki soup ក្រុមហ៊ុន ORKIN ក្រុមហ៊ុន CHIP MONG ក្រុមហ៊ុន Mekongnet និងក្រុមហ៊ុន MR Training។ ចំពោះសិស្ស និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងអស់នោះបានដោយងាយស្រួល។

លោក ពេជ្រ រដ្ឋា មន្ត្រីផ្នែកធនធានមនុស្សធនាគារ AEON សង្ឃឹមយ៉ាងមុតមាំថា ការចូលរូមសហការជាមួយនឹង NEA គឺបានរួមចំណែកដ៏សំខាន់ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការរបស់ស្ថាប័ន។ លោក រដ្ឋា បន្ថែមថា ការរីកចម្រើនជាបន្តបន្ទាប់របស់ធនាគារ នឹងធ្វើឲ្យធនាគារកាន់តែមានតម្រូវការកម្លាំងពលកម្មក៏កាន់តែច្រើន ហេតុនេះហើយការបន្តកិច្ចសហការជាមួយទីភ្នាក់ងារ ជាតិមុខរបរនិងការងារ ក៏មិនអាចខ្វះបាននោះដែរ។ លោក រដ្ឋា បានណែនាំឱ្យបងប្អូនសិស្សនិ ស្សិត និងជាបុគ្គលិកក្រុមហ៊ុនដែលមានបំណងចង់រកការងារ ឬចង់ផ្លាស់ប្តូរការងារសូមនាំយកនូវប្រវត្តិរូបសង្ខេប (CV) និងរៀបចំខ្លួនឲ្យបានស្អាតដើម្បីចូលរួមក្នុងវេទិកាការងារ។

គួរបញ្ជាក់ថា វេទិកាការងារនេះ នឹងរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាស ការងារសម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ