ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ស្ពឺប្រកាសឲ្យពលរដ្ឋរស់នៅបណ្ដោយស្ទឹងព្រែកត្នោតមានការប្រុងប្រយ័ត្ន ក្រោយបើកទ្វារទឹករលាំងជ្រៃ
រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសមនុស្សចាស់ជរា កុមារតូចៗ ត្រូវប្រញាប់ រួសរាន់ទៅកាន់ទីទួលសុវត្ថិភាព បន្ទាប់ពីអាជ្ញាធរបើកទ្វារទឹកចំនួន ៥ដើម្បីរំដោះទឹកចេញទ្វារទឹករលាំងជ្រៃ។ នេះបើតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៣មករា នេះ

បើតាមអាជ្ញាធរខេត្ត ដោយប៉ុន្មានថ្ងៃកន្លងមកនេះមានភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់នៅផ្នែកខាងលើ ធ្វើឱ្យកម្រិតកម្ពស់ទឹក នៃទ្វារទឹករលាំងជ្រៃ ស្ថិតនៅឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានការកើនឡើងដែលតម្រូវឱ្យ អាជ្ញាធរបើកទ្វារទឹកចំនួន ៥ ជាបណ្ដោះអាសន្នដើម្បីរំដោះទឹកចេញ។
ដោយមើលឃើញពីស្ថានភាពបែបនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត មេត្តាបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយត្រូវរៀបចំ ទុកសម្ភារសំខាន់ៗនៅទីទួលសុវត្ថិភាព ជាពិសេសមនុស្សចាស់ជរា កុមារតូចៗ ត្រូវប្រញាប់ រួសរាន់ទៅកាន់ទីទួលសុវត្ថិភាពឱ្យបានមុនគេ និងជាពិសេសត្រូវប្រុងប្រយ័ត្នជំពោះខ្សែភ្លើងអគ្គិសនី៕

-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


