ព័ត៌មានអន្ដរជាតិ
ខេត្តភាគខាងជើង ប្រទេសថៃ ប្រកាសអាសន្នគ្រោះទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ
ខេត្តភាគខាងជើងប្រទេសថៃ គឺ Phetchabun បានប្រកាសអាសន្នអំពីគ្រោះទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ ដោយសារតែឥទ្ធិពលព្យុះភ្លៀង ដែលវាយប្រហារ នៅចុងសប្តាហ៍នេះ។

តាមការផ្សាយរបស់ The Nation កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានឲ្យខេត្តនេះ ប្រុងប្រយ័ត្នខ្ពស់ ជាពិសេសស្រុកចំនួន៣ គឺ Mueang Phetchabun, Lom Sak និង Wang Pong ដែលនឹងរងការវាយប្រហារធ្ងន់ធ្ងរ ដោយគ្រោះធម្មជាតិ។
អាជ្ញាធរប្រកាសថា តំបន់ខាងលើជាកន្លែងមានហានិភ័យខ្ពស់, ពលរដ្ឋត្រូវប្រយ័ត្នឲ្យមែនទែន ចំពោះបាតុភូតនានា រួមទាំងរន្ទះបាញ់ និងការបាក់ដីភ្នំផងដែរ។

ការព្រមាននេះកើតឡើង បន្ទាប់ពីនាយកដ្ឋានឧតុនិយមថៃ ទើបចេញសេចក្តីប្រកាសថា ព្យុះភ្លៀងថ្មី ដែលមានកម្លាំងដ៏ខ្លាំងក្លា នឹងបោកបក់ លើប្រទេសថៃ ដល់ថ្ងៃចន្ទ សប្តាហ៍ក្រោយ ប៉ះចំតំបន់ប៉ែកខាងជើង កណ្តាល ខាងកើត និងខាងត្បូង បង្កឲ្យមានជំនន់ទឹកភ្លៀង និងបំណាក់ដី ជាពិសេស តំបន់វាលទំនាប និងសហគមន៍ នៅតាមជួរភ្នំតែម្តង។
បាតុភូតនេះ គឺបណ្តាលមកពីប្រព័ន្ធសម្ពាធទាប ដែលនឹងធ្វើដំណើរទៅកាន់ ភាគខាងលើ នៃឈូងសមុទ្របេងហ្គាល់ ខណៈខ្យល់មូសុងនិរតី នឹងមានឥទ្ធិពលខ្លាំងជាងមុន មកលើសមុទ្រ អាដាម៉ាន់ និងឈូងសមុទ្រ ថៃ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


