Connect with us

ព័ត៌មានអន្ដរជាតិ

ទោះក្នុងខែប្រាំង តែ ខេត្តថៃ ចំនួន ៣៧ កំពុងប្រុងជើងការខ្ពស់ ព្រោះហានិភ័យ គ្រោះទឹកជំនន់

បានផុស

នៅ

មិនទាន់ផុតខែប្រាំងផង តែប្រទេសថៃ បានចេញការព្រមាន ឲ្យខេត្តចំនួន៣៧ ប្រុងជើងការខ្ពស់ និងដាក់ខេត្តទាំងនោះ ចូលក្នុងបញ្ជីហានិភ័យ នៃគ្រោះទឹកជំនន់។

(រូប៖ The Nation)

តាមការផ្សាយរបស់ The Nation កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦, ក្នុងសេចក្តីប្រកាសរបស់ នាយកដ្ឋានឧតុនិយមថៃ បានបង្ហាញឈ្មោះខេត្តទាំង ៣៧នោះ ដែលមានដូចជា៖ Mae Hong Son, Chiang Mai, Chiang Rai, Uthai Thani, Tak, Phetchabun, Phitsanulok, Kamphaeng Phet, Loei, Nong Khai, Bueng Kan, Nakhon Phanom, Udon Thani, Sakon Nakhon, Mukdahan, Ubon Ratchathani, Sa Kaeo, Rayong, Chanthaburi, Trat, Kanchanaburi, Ratchaburi, Phetchaburi, Chumphon, Surat Thani, Ranong, Nakhon Si Thammarat, Phatthalung, Songkhla, Phang Nga, Trang, Krabi, Phuket, Satun, Pattani, Yala និង Narathiwat។

នាយកដ្ឋានឧតុនិយមថៃ បញ្ជាក់ថា ខេត្តទាំងនេះ ត្រូវបានដាក់ចូលក្នុងបញ្ជីហានិភ័យខ្ពស់ នៃគ្រោះទឹកជំនន់ បង្កឡើងដោយព្យុះភ្លៀង នៅចុងសប្តាហ៍នេះ ដែលបណ្តាលមកពី បម្រែបម្រួលនៃប្រព័ន្ធសម្ពាធទាបដ៏ខ្លាំងក្លាមួយ ពីខាងក្រោម នៃឈូងសមុទ្របេងហ្គាល់ ឆ្ពោះទៅកាន់ភាគខាងលើ នៃឈូងសមុទ្រនេះ រួមផ្សំ ជាមួយនឹងការបង្កើនកម្លាំងនៃខ្យល់មូសុងនិរតី បោកបក់លើសមុទ្រ អាដាម៉ាន់ និងឈូងសមុទ្រថៃ។

ការព្រមាននេះ កើតឡើងស្របពេលថៃ ប្រកាសអាសាន្ន អំពីគ្រោះទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ  នៅខេត្ត Phetchabun ភាគខាងជើងប្រទេស ដោយសារតែឥទ្ធិពលព្យុះភ្លៀង ដែលវាយប្រហារ នៅចុងសប្តាហ៍នេះ។

នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានឲ្យខេត្តនេះ ប្រុងប្រយ័ត្នខ្ពស់ ជាពិសេសស្រុកចំនួន៣ គឺ Mueang Phetchabun, Lom Sak និង Wang Pong ដែលនឹងរងការវាយប្រហារធ្ងន់ធ្ងរ ដោយគ្រោះធម្មជាតិ ខណៈអាជ្ញាធរប្រកាសថា តំបន់ខាងលើជាកន្លែងមានហានិភ័យខ្ពស់, ពលរដ្ឋត្រូវប្រយ័ត្នឲ្យមែនទែន ចំពោះបាតុភូតនានា រួមទាំងរន្ទះបាញ់ និងការបាក់ដីភ្នំផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម