ព័ត៌មានជាតិ
សិក្ខាកាមជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាលបានទទួលបទពិសោធន៍ថ្មីៗពីអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត
ភ្នំពេញ ៖ ដើម្បីស្វែងយល់ទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្តែង នៅមន្ទីរពេទ្យកាល់ម៉ែតជាមន្ទីរពេទ្យថ្នាក់ជាតិមួយសិក្ខាកាមជាន់ខ្ពស់លើកទី៤ នៃសាលាភូមិន្ទរដ្ឋបាល វគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានមកទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។

លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ក្នុងនាមជាថ្នាក់ដឹកនាំគ្រឹះស្ថានសុខាភិបាលសាធារណៈ បានចែករំលែកនូវបទពិសោធន៍ការងារ នៃភាពជាអ្នកដឹកនាំរបស់ឯកឧត្តម ទៅកាន់សិក្ខាកាម។

ក្នុងនោះលោកអគ្គនាយក បានចែករំលែកនូវទស្សនផ្ទាល់ខ្លួនថា អ្នកដឹកនាំ គឺជាកត្តាកំណត់សម្រាប់ដំណើរការទាំងមូល នៃនិរន្តរភាព, ធ្វើជាអ្នកដឹកនាំ ត្រូវមានចក្ខុវិស័យវែងឆ្ងាយ កុំមានការត្អូញត្អែរ និងមានភាពក្លាហាន ក្នុងភាពត្រឹមត្រូវ។

ជាមួយគ្នានោះ លោកស្រី ឈី វិជ្ជរ៉ា អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ដែលបានដឹកនាំសិក្ខាកាម ចុះទស្សនកិច្ចសិក្សា បានលើកឡើងថា សិក្ខាកាមមានភាពរំភើបចិត្ត ចំពោះចំណេះដឹង និងបទពិសោធន៍ ក្នុងការដឹកនាំ និងនវានុវត្តន៍ នៅមន្ទីរពេទ្យកាល់ម៉ែត។

លោកស្រី បានឯកភាព ចំពោះភាពក្លាហាន នៃការដឹកនាំរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា ដែលធ្វើឲ្យក្រុមការងារមន្ទីរពេទ្យទាំងមូល មានភាពក្លាហាន និងមានការរីកចម្រើន ដោយមានការទទួលស្គាល់ និងគាំទ្រ ពីសំណាក់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា៕
ដោយ ៖ អ៊ូច ប៊ុនថា




-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


