ព័ត៌មានជាតិ
គណៈកម្មការទី៨រដ្ឋសភា សរសើរពេទ្យកាល់ម៉ែត ដែលធ្វើបច្ចុប្បន្នភាពបច្ចេកទេសព្យាបាលថ្មីៗ ទាន់បច្ចេកទេសវេជ្ជសាស្ត្រពិភពលោក
លោកស្រី ឡោក ខេង ប្រធានគណ:កម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ ) ថ្លែងអំណរគុណចំពោះការចូលរួមរបស់មន្ទីរពេទ្យកាល់ម៉ែតក្នុងការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ លោកស្រី ឡោក ខេង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់មន្ទីរពេទ្យនូវសេវាថែទាំ និងព្យាបាលជូនអ្នកជំងឺជាពិសេសការធ្វើនវានុវត្តលើបច្ចេកទេសព្យាបាលថ្មីៗប្រកបដោយប្រសិទ្ធភាពខ្ពស់ទាន់បច្បុប្បន្នភាព បច្ចេកទេសវេជ្ជសាស្ត្ររបស់ពិភពលោក។

លោកស្រី ថ្លែងអំណរគុណដូច្នេះ ក្នុងពេលដឹកនាំគណ:ប្រតិភូគណ:កម្មការ ចុះពិនិត្យសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោកស្រី ឡោក ខេង បានលើកឡើងថា កិច្ចប្រជុំនេះ ក្នុងគោលបំណងសំខាន់គឺស្វែងយល់ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានា រួមគ្នាដោះស្រាយលើការផ្តល់សេវាសុខាភិបាលជូនប្រជាពរដ្ឋឱ្យបានទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់ស្របតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាលតំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋ មន្ត្រីក្រសួងសុខាភិបាល រួមជាមួយលោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យ ព្រមទាំងអគ្គនាយករង ទីប្រឹក្សា ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យកាល់ម៉ែត បានទទួលស្វាគមយ៉ាងកក់ក្តៅចំពោះគណៈប្រតិភូគណ:កម្មការទី៨ នៃរដ្ឋសភា។

លោកសាស្រ្តាចារ្យ គង់ សន្យា បានជម្រាបអំពីវឌ្ឍនភាពនៃមន្ទីរពេទ្យលើការងារដឹកនាំនិងគ្រប់គ្រង ការងារធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមន្ទីរពេទ្យ សម្ភារៈ បរិក្ខារ និងឱសថ ក៏ដូចជាទិសដៅបន្តឆ្នាំ២០២៥ និងបញ្ហាប្រឈមផ្សេងៗរបស់មន្ទីរពេទ្យ។

លោកស្រីប្រធាន និងសមាជិក គណៈកម្មការទី៨ នៃរដ្ឋសភា បានលើកទឹកចិត្ដនិងគាំទ្រយ៉ាងពេញទំហឹង ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកាល់ម៉ែត ក្នុងការបន្តបេសកកម្មរបស់ខ្លួនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅរកការគ្របដណ្តប់សុខភាពជាសកលជូនប្រជាពលរដ្ឋកម្ពុជា។

បន្ទាប់ពីជំនួប លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានអមដំណើរប្រតិភូរបស់គណៈកម្មការទី៨ នៃរដ្ឋសភា អញ្ជើញទស្សនាផ្នែកសំខាន់ៗរបស់មន្ទីរពេទ្យកាល់ម៉ែត រួមមាន÷ផ្នែកជំងឺមហារីកនិងជំងឺឈាម ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកជំងឺទូទៅ និងផ្នែកសម្រាកព្យាបាលជំងឺបេះដូង៕
-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


