សុខភាព
ឈ្វេងយល់ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ
តាមប្រភពពីមន្ទីរពេទ្យកាល់ម៉ែត ជំងឺមហារីកពោះវៀនធំ គឺជាជំងឺមួយដែលគេតែងតែជួបប្រទះជាញឹកញាប់ទៅលើមនុស្សដែលមាន អាយុលើសពី ៥០ឆ្នាំ។

មានកត្តាជាច្រើនដែលបង្កឱ្យមានជំងឺមហារីកពោះវៀនធំ រួមមាន ការបរិភោគសាច់ច្រើន អាយុលើសពី៥០ឆ្នាំ ផឹកស្រា ជក់បារី និងការប្រែប្រួលនៃហ្សែន។ ជំងឺមហារីកពោះវៀនធំដែលបង្កមកពីការប្រែប្រួលនៃហ្សែន គឺអាចចម្លងទៅឱ្យសមាជិកជំនាន់ក្រោយ ដែលធ្វើឱ្យជំងឺនេះក្លាយជាជំងឺតំណពូជ។
១.តើធ្វើយ៉ាងណាទើបដឹងថាអ្នកជំងឺមានជំងឺមហារីកពោះវៀនធំដោយសារហ្សែន?
ជាទូទៅ ការធ្វើរោគវិនិច្ឆ័យ គឺគេធ្វើការវិភាគរកបម្រែបម្រួលរបស់ហ្សែន។ ប៉ុន្តែមិនមែនគ្រប់ករណីទាំងអស់នៃជំងឺមហារីកពោះវៀនធំត្រូវតែធ្វើការវិភាគទៅលើហ្សែនទាំងអស់នោះទេ មានកត្តាមួយចំនួនអាចឱ្យយើងសង្ស័យថាអ្នកជំងឺមហារីកពោះវៀនដែលបណ្តាលមកពីបម្រែបម្រួលហ្សែន ដែលកត្តានោះរួមមាន អ្នកជំងឺមានបងប្អូន ឬឳពុកម្តាយបង្កើតមានមហារីកពោះវៀនធំ (យ៉ាងតិច២នាក់)។ អ្នកជំងឺមានអាយុតិចជាង ៦០ឆ្នាំ និងការឆ្លុះពោះវៀនឃើញថាអ្នកជំងឺមានចំនួនដុំសាច់ (ប៉ូលីព) ច្រើនជាង១០០ ក្នុងពេលឆ្លុះពោះវៀន។

២.នៅពេលដែលជំងឺមហារីកពោះវៀនដែលបង្កមកពីហ្សែនត្រូវបានរកឃើញ តើកត្តាអ្វីខ្លះដែលគ្រួសារអ្នកជំងឺចាំបាច់ត្រូវធ្វើ?
យើងដឹងហើយថា ជំងឺមហារីកពោះវៀនធំដែលបណ្តាលមកពីហ្សែន គឺជាជំងឺតំណពូជ ដូចនេះនៅពេលដែលរោគវិនិច្ឆ័យបានបញ្ជាក់ថា ហ្សែនជាមូលហេតុបង្កឱ្យមានជំងឺមហារីក គ្រួសារអ្នកជំងឺចាំបាច់ត្រូវតែធ្វើការតាមដាន និងបង្ការដើម្បីរកឱ្យឃើញជំងឺនេះ នៅដំណាក់កាលដំបូងដើម្បីឱ្យការព្យាបាលមានប្រសិទ្ធភាពខ្ពស់។
៣. តើការតាមដានត្រូវធ្វើឡើងតាមវិធីណា?
វិធីតែមួយគត់ដែលអាចធ្វើឱ្យយើងអាចរកឃើញជំងឺមហារីកពោះវៀនធំនៅដំណាក់កាលដំបូង និងបង្ការជំងឺនេះបានគឺការឆ្លុះពោះវៀន។ ដោយសារការប្រឈមមុខខ្ពស់ទៅនឹងការកើតមហារីកពោះវៀន ដូចនេះគ្រួសាររបស់អ្នកជំងឺទាំងអស់ ត្រូវតម្រូវឱ្យធ្វើការឆ្លុះពោះវៀន ១ ទៅ ២ឆ្នាំម្តង នៅពេលដែលពួកគេមានអាយុចាប់ពី ២០ឆ្នាំឡើងទៅ អ្នកជំងឺអាចតម្រូវមានការឆ្លុះក្រពះ និងការតាមដានជំងឺមហារីកស្បូនបន្ថែមក្នុងករណីចាំបាច់។ បើមិនមានការតាមដានឱ្យបានដិតដល់នោះទេ អ្នកជំងឺអាចនឹងប្រឈមមុខក្នុងការធ្វើរោគវិនិច្ឆ័យយឺតយ៉ាវដែលអាចធ្វើអោយការព្យាបាល គ្មានប្រសិទ្ធភាព (មិនអាចជាសះស្បើយ)។

៤. តើការព្យាបាលជំងឺមហារីកពោះវៀនដែលបណ្តាលមកពីហ្សែន គេធ្វើដូចម្តេច?
ជាទូទៅរបៀបនៃការព្យាបាលជំងឺមហារីកពោះវៀន គេធ្វើដូចគ្នាទៅនឹងជំងឺមហារីកពោះវៀន ដែលបណ្តាលមកពីមូលហេតុផ្សេងទៀត ដូចជា ការវះកាត់ជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតក្នុងករណីជំងឺនេះមិនទាន់មានការរីករាលដាល។ ក្នុងករណីជំងឺមានការរីករាលដាលទៅសរីរាង្គផ្សេងទៀត គឺគេត្រូវព្យាបាលដោយថ្នាំគីមី។ ករណីនេះការព្យាបាលមិនអាចជាសះស្បើយឡើយ។ ចំណែកការឆ្លុះពោះវៀនជាវិធីសាស្ត្រមួយដែលអាចព្យាបាល និងបង្ការជំងឺមហារីកពោះវៀនបាន។ ការឆ្លុះពោះវៀនអាចឱ្យយើងកាត់យកចេញនូវដុំសាច់តូចៗដែលបម្រុង និងក្លាយជាជំងឺមហារីក បើដុំសាច់តូចៗទាំងអស់ត្រូវបានយកចេញអ្នកជំងឺអាចជៀសផុតពីជំងឺមហារីកពោះវៀនបាន។
ដូច្នេះប្រសិនបើលោកអ្នកមានបងប្អូន និងគ្រួសារមានជំងឺមហារីកពោះវៀនធំ សូមទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកថ្លើម ក្រពះ ពោះវៀន ដើម្បីធ្វើការពិគ្រោះ និងស្វែងរកវិធីការពារកុំឱ្យមានការយឺតយ៉ាវក្នុងការព្យាបាល ព្រោះអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិត៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
នយោបាយ៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


