សុខភាព
វិធីសាស្ត្របឋមដើម្បីបង្ការ និងព្យាបាលជំងឺគ្រុនផ្តាសាយ
ជំងឺគ្រុនផ្តាសាយ ជាជំងឺដែលបង្កឡើងដោយវីរុស (Virus) ហើយភាគច្រើនកើតនៅរដូវវស្សា និងរដូវលំហើយ។ ជំងឺនេះឆ្លងតាមរយៈ ការក្អក កណ្តាស សំបលរ ស្លេស និងនៅក្បែរអ្នកជំងឺផ្តាសាយ ឬប៉ះវត្ថុដែលមានមេរោគ។

បើតាមមន្ទីរពេទ្យកាល់ម៉ែត អាការៈទូទៅនៃជំងឺគ្រុនផ្តាសាយ គឺចាប់ផ្តើមឈឺគ្រុនក្តៅភ្លាមៗ អស់កម្លាំង ខ្សោយ ល្ហិតល្ហៃ ឈឺខ្លួន ឈឺក ឈឺក្បាល រងា ញាក់ ក្អកហៀសំបោរ ។ល។ ដើម្បីបង្ការកុំឱ្យឆ្លងជំងឺគ្រុនផ្តាសាយ គឺត្រូវ ចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយរៀងរាល់១ឆ្នាំម្តង។ ខ្ទប់មាត់របស់អ្នកដោយប្រើក្រដាស ឬកន្សែងនៅពេលក្អក ឬកណ្តាស់ ឬខ្ទប់មាត់ដោយដៃរបស់អ្នក លាងដៃឱ្យបានស្អាត សម្អាតសម្ភារៈប្រើប្រាស់អោយបានស្អាត និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ។
វិធីសាស្រ្តបឋមដើម្បីព្យាបាលជំងឺគ្រុនផ្តាសាយតាមបែបធម្មជាតិ គឺត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ និងមានខ្យល់អាកាសបរិសុទ្ធ និងផឹកទឹកឱ្យបានច្រើន។ បន្ថែមពីនេះ លោកអ្នកអាច ហាន់ខ្ញីជាចំណិតៗតូចៗហើយលាយជាមួយទឹកក្តៅផឹករាល់ថ្ងៃ។ វិធីម្យ៉ាងទៀត លោកអ្នកអាចលាយទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មា១ស្លាបព្រាកាហ្វេ រួចយកទៅលាយជាមួយទឹកក្តៅមួយកែវតូចល្មមដើម្បីផឹករាល់ថ្ងៃ។

ចំណែក វិធីព្យាបាលដោយប្រើប្រាស់ឱសថដែលអាចប្រើប្រាស់បាននៅក្នុងគេហដ្ឋាន ក្នុងករនីមានអាការៈឈឺក្បាល ឬគ្រុនក្តៅ ប្រើឱសថប៉ារ៉ាសេតាម៉ុល មិនឱ្យលើសពី ៣ក្រាមក្នុងមួយថ្ងៃ (ចំពោះមនុស្សធំ) ឬមិនអោយលើសពី ៦០មីលីក្រាមក្នុង ១គីឡូ (ចំពោះក្មេង)។ ករណីមានអាការៈ ផ្តាសាយហៀសំបោរបន្ថែម គួរប្រើឱសថ ប្រូមេតាស៊ីនបន្ថែម ២ ទៅ ៤ដងក្នុង១ថ្ងៃ មិនឱ្យលើសពី ១៥០មីលីក្រាមក្នុង១ថ្ងៃ (ចំពោះមនុស្សធំ) ឬTamiflu ចំនួន៧៥មីលីក្រាម ២ដងក្នុងមួយថ្ងៃ (រយៈពេល៥ថ្ងៃ)។
បើមានរោគសញ្ញាណាមួយកើតឡើងដូចជា ឈឺបំពង់ក ឈឺច្រមុះ និងក្តៅខ្លួនខ្លាំងលើសពី ៣៨អង្សាសេ អ្នកជំងឺគួរស្វែងរកសេវាពិនិត្យពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការពិនិត្យ និងព្យាបាលត្រឹមត្រូវ និងជៀសវាងការផ្សំថ្នាំលេបដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវដែលអាចនាំឱ្យប៉ះពាល់ដល់សុខភាពលោកអ្នក៕


ប្រភព៖ មន្ទីរពេទ្យកាលម៉ែត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


