ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្តេជ្ញាកម្ទេចរាល់សព្វាវុធ ដែលលោកខាងលិចបញ្ជូនទៅឲ្យ កងទ័ពអ៊ុយក្រែន (មានវីដេអូ)
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Anatoly Antonov បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១៩ខែមករានេះថា កងទ័ពរុស្ស៊ីនឹង កម្ទេចរាល់សព្វាវុធ ដែលប្រទេសលោកខាងលិចបញ្ជូនទៅឲ្យកងទ័ពអ៊ុយក្រែន។

នៅពេលត្រូវបានស្នើឲ្យធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Ned Price អំពីលទ្ធភាពរបស់កងកម្លាំងសន្តិសុខទីក្រុងកៀវ ក្នុងការប្រើអាវុធអាមេរិកវាយប្រហារនៅតំបន់គ្រីមៀ លោកបានឆ្លើយថា “វាគួរតែក្លាយជារឿងជាក់ស្តែងសម្រាប់មនុស្សគ្រប់គ្នា៖ មិនថាអាវុធដែលអាមេរិក ឬណាតូផ្គត់ផ្គង់ដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ទេ យើងនឹងបំផ្លាញចោលទាំងអស់”។

លោកបានសង្កត់ធ្ងន់ថា “ការផ្តល់អាវុធឲ្យអ៊ុយក្រែន មិនថាដោយសហរដ្ឋអាមេរិក ឬប្រទេសណាតូផ្សេងទៀតនោះទេ វានឹងនាំឲ្យមានការកើនឡើងនៃចំនួនជនស៊ីវិលស្លាប់ និងរបួស ហើយបង្កើតការលំបាកបន្ថែមទៀត នៅក្នុងអតីតសាធារណរដ្ឋសូវៀតមួយនេះ”។
លោក Antonov បញ្ជាក់ថា “សូមគិតអំពីការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន។ វាមិនអាចទៅរួចទេក្នុងការយកឈ្នះសហព័ន្ធរុស្ស៊ី។ ជ័យជម្នះនឹងក្លាយជារបស់យើង”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS
ចុចអាន៖ ណាតូ វាយបកភ្លាមៗ ក្រោយលោក ពូទីន ប្រកាសថា រុស្ស៊ីនឹងឈ្នះនៅអ៊ុយក្រែន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


