ព័ត៌មានជាតិ
ក.ប.ប ចុះពិសោធន៍ផលិតផលត្រីប្រម៉ាហើមនិងត្រីងៀតគ្រប់ប្រភេទនៅស្រុកក្រគររកពុំឃើញមានសារធាតុគីមី
ពោធិ៍សាត់ ៖ អាជ្ញាធរខេត្តពោធិ៍សាត់ និង មន្ត្រីជំនាញការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំសាខាខេត្តពោធិ៍សាត់ ហៅកាត់ថា (ក.ប.ប) បានចុះធ្វើការពិនិត្យលើផលិតផលត្រីប្រម៉ាហើម និងប្រភេទត្រីងៀតផ្សេងៗ រួមទាំងត្រីឆ្អើរ មាំ ផ្អក ប្រហុកសាច់ និងផលិតផលផ្សេងៗទៀតចំនួន១៩មុខ នៅតាមតូបលក់ដូរ របស់អាជីវករ នៅជាប់តាមផ្លូវជាតិលេខ៥ជិតផ្សារសាមគ្គីក្រគរ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ការចុះត្រួតពិនិត្យស្វែងរកសារធាតុគីមីបន្ថែម តាមរយៈរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារនេះ គឺនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ដោយពុំរកឃើញថា មានសារធាតុគីមីឡើយ។

លោក អ៊ូ ម៉ានរិន ប្រធានសាខា (ក.ប.ប) ខេត្តពោធិ៍សាត់ បានអោយដឹងថា បន្ទាប់ពីយកសំណាក់គំរូផលិតផលចំនួន១៩មុខរួមមាន ៖ ត្រីងៀតគ្រប់ប្រភេទ ត្រីឆ្អើរ ត្រីប្រាហើម ត្រីប្រម៉ាហើម សាច់ក្រក ប្រហុកសាច់ត្រី ផ្អកសាច់ត្រី មាំត្រី និងស្រាថ្នាំ…ជាដើម។ ដើម្បីយកសំណាកមកធ្វើតេស្តម៉ាស៊ីនពិសោធន៍ ជាលទ្ធផល ពុំបានរកឃើញមានវត្តមានសារធាតុគីមីបន្ថែមដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនោះឡើយ ក្នុងប្រភេទគំរូទាំង១៩មុខនោះ ។

ក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៏បានប្រាប់ទៅក្រុមអាជីវករលក់ដូរ ផលិតផលទាំងនេះថា បងប្អូនត្រូវបង្កើតការយកចិត្តទុកដាក់អំពីអនាម័យ ជាពិសេសសូមកុំលួចបន្ថែមសារធាតុគីមីហាមឃាត់ ទៅលើផលិតផល ម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាព ប្រសិនបើផលិតផលត្រីប្រម៉ាហើម ត្រីងៀត ត្រីឆ្អើរ និងផលិតផលផ្សេងៗទៀតក្នុងស្រុកក្រគរ មានការបន្ថែមសារធាតុគីមីហាមឃាត មិនយូរមិនឆាប់វានឹងបណ្តាលអោយខូចឈ្មោះ លែងមានអ្នកហ៊ានចូលទិញ ហើយប្រឈមមុខនិងផ្លូវច្បាប់ថែមទៀត។

ជាមួយគ្នានោះដែរ ក្រុមអាជីវករដែលតាមដងផ្លូវជាតិលេខ០៥ ត្រង់ម្ដុំផ្សារសាមគ្គីក្រគរ ក្រោយពេលអាជ្ញាធរនិងក្រុមជំនាញចុះមកត្រួតពិនិត្យដោយរកពុំឃើញមានសារធាតុគីមីលើផលិតផលត្រីសាច់ ពួកគាត់ត្រេកអរនិងថ្លែងអំណរគុណដល់លោកអភិបាលខេត្តក៏ដូចមន្ត្រីជំនាញ ហើយនិងជួយទប់ស្កាត់មិនអោយអាជីវករនរណាម្នាក់ប្រើប្រាស់ផលិតផលមានសារធាតុជាតិគីមីឡើយ៕
ដោយ ៖ លាន គ្រន









-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


