វប្បធម៌ ជំនឿ
បកស្រាយអត្ថន័យ សុបិនឃើញបន្ទប់ទឹក
សុបិនឃើញបន្ទប់ទឹកភាគច្រើន គឺបង្ហាញពីអារម្មណ៍ខ្មាសអៀនឬភាពច្របូកច្របល់ ដែលធ្វើធ្វើឲ្យយើងដិតជាប់ក្នុងការចងចាំបន្ទាប់ពីភ្ញាក់ពីគេង។
តើសុបិនទាំងនោះមានអត្ថន័យយ៉ាងណាខ្លះទាក់ទងនឹងជីវិតសព្វថ្ងៃ?
សុបិនឃើញប្រើប្រាស់បន្ទប់ទឹកសាធារណៈ គឺជាសញ្ញាមួយដែលយើងកំពុងតែព្រួយបារម្ភឬបង្ហាញពីភាពងាយរងគ្រោះរបស់យើងនិងគ្មានសុវត្ថិភាពចំពោះអ្នកជុំវិញខ្លួន។
ប៉ុន្តែបើបន្ទប់ទឹកនោះមានមនុស្សច្រើនកុះករឬយើងខ្លាចនរណាម្នាក់ចូលបន្ទប់ទឹកនោះ មានន័យថា មានផ្នែកខ្លះនៃខ្លួនយើងដែលយើងកំពុងលាក់ខ្លួនពីអ្នកដទៃ។
ឃើញបន្ទប់ទឹកដែលនៅជាប់ៗគ្នានៃទីសាធារណៈគឺបង្ហាញពីភាពភាពឯកជនរបស់យើង ដែលបានព្យាយាមលាក់បាំងនិងអ្នកដទៃជាខ្លាំង។ នេះជារឿងមួយដែលសុបិនទាំងនេះចង់ដាស់តឿនថា អ្វីៗដែលយើងកំពុងធ្វើដំណើរទៅមុខ មិនអាចធ្វើជាឯកជនទាំងស្រុងបានទេ ហោចណាស់ក៏ត្រូវមានគ្នីគ្នារួបរួមជាមួយដែរ។
សុបិនឃើញបន្ទប់ទឹកគ្មានទ្វារ ជាសញ្ញាមួយដែលយើងនឹងត្រូវប្រឈមមុខនឹងរឿងដែលមិនស្រួលឬភាពងាយរងគ្រោះរបស់យើង (បើសិនយើងបានកុហកអ្នកណាម្នាក់ ឬបង្កអន្តរាយដល់អ្នកដទៃ ហើយមានអារម្មណ៍ថាខ្លួនមានកំហុស)។
សុបិនឃើញខ្លួនឯងមិនអាចរកបន្ទប់ទឹកឃើញមានន័យថា យើងកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្ដូរក្នុងជីវិត។ រឿងនេះអាចជាការផ្លាស់ប្ដូរការងារឬការផ្លាស់ប្ដូរនៅក្នុងទំនាក់ទំនងណាមួយ។ ក្ដីសុបិននេះអាចជាការស្នើសុំឲ្យយើងសម្លឹងមើលគោលដៅនិងមហិច្ឆតានាពេលអនាគតខ្លួនឯង ហើយចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរដើម្បីទទួលបានជោគជ័យក្នុងរយៈពេលវែង។
សុបិនឃើញបន្ទប់ទឹកគគ្រិចខ្លាំង គឺជាតម្រុយមួយដែលច្រើនតែទាក់ទងនឹងទំនាក់ទំនងណាមួយក្នុងជីវិតខាងក្រៅ ប៉ុន្តែក៏អាចទាក់ទងនឹងការងារ ស្ថានភាពរស់នៅ ការវិនិយោគឬហិរញ្ញវត្ថុផងដែរ។
សុបិនឃើញបន្ទប់ទឹកលិចទឹកបង្ហាញថា យើងបានពឹងផ្អែកលើអារម្មណ៍របស់អ្នកដទៃដើម្បីយកមកកំណត់អារម្មណ៍ខ្លួនឯង។ ឧទាហរណ៍ប្រសិនបើអ្នកដទៃមានអារម្មណ៍ធ្លាក់ទឹកចិត្តឬរីករាយ យើងក៏មានទំនោរទៅតាមអារម្មណ៍ទាំងនោះដែរ។ នេះជាសញ្ញាគ្រោះថ្នាក់មួយដែលអាចនាំឲ្យយើងគិតតែរឿងពឹងផ្អែកខ្លាំងពេក លើអារម្មណ៍អ្នកដទៃ ហើយតែងតែភ្លេចគិតពីខ្លួនឯង។
សុបិនឃើញពស់ក្នុងបន្ទប់ទឹក គឺបង្ហាញពីអារម្មណ៍អវិជ្ជមានជាច្រើន ដូចជាការភ័យខ្លាចក្នុងជីវិត ការបំភាន់និងប្រព័ន្ធជំនឿមិនពិត។
សុបិនឃើញឈាមនៅក្នុងបន្ទប់ទឹក ជារឿងមួយដែលព្រួយបារម្ភជាខ្លាំង ព្រោះឈាមច្រើនតែជាប់ទាក់ទងនឹងអំពើហិង្សាការឈឺចាប់និងការស្លាប់។
ឈាមក្នុងបន្ទប់ទឹកជាសារមួយថាដល់ពេលដែលត្រូវសម្អាតនិងបំភ្លេចអតីតកាលដែលមិនចុះសម្រុងគ្នា ដើម្បីឲ្យអ្នកទាំងពីរអាចបន្តដំណើរទៅមុខទៀត។
ឈាមនៅក្នុងបន្ទប់ទឹកក៏អាចតំណាងឲ្យផ្នែកមួយនៃជីវិតដែលមានការប្រកួតប្រជែងខ្ពស់ និងកំពុងរារាំងយើង ពីការងារបច្ចុប្បន្ននេះដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖crystalclearintuition
ចុចអាន៖អត្ថន័យសុបិនឃើញពស់ពណ៌បៃតងមិនដូចយើងគិតទេ
ចុចអាន៖ស្វែងយល់ ហុងស៊ុយយ័ន្ត ៨ ទិសក្នុងជំនឿតៃវ៉ាន់ ដើម្បីកាត់គ្រោះខ្លួនឯង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីជំនាញប្រើថវិកាជាតិលើការជួសជុលច្រាំងស្ពានវត្តគរ រហូតដល់ ៥ លើក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ណាសា រកឃើញសញ្ញាជីវិតលើភពមួយ ខណៈគេសង្ស័យថា ជា Alien
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ប្រភពមន្រ្តីព្រលាន៖ មានភ្ញៀវជិះពេញ សម្ពោធជើងហោះហើររបស់ Air Asia Cambodia ទៅសៀមរាប