សន្តិសុខសង្គម
ឆេះផ្ទះមួយខ្នងស្លាប់មនុស្ស៣នាក់ និងរបួស២នាក់ នៅស្រុកកងមាស
យ៉ាងហោចណាស់មានមនុស្ស៣នាក់បានស្លាប់ និង២នាក់រងរបួសដោយគ្រោះអគ្គិភ័យអស់ផ្ទះមួយខ្នង នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៤និង៤៥នាទីព្រឹក នៅចំណុចភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។

បើតាមសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គរបាន បានឲ្យដឹងថា នៅវេលាកើតហេតុសមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា មានករណីនៅចំណុចដូចខាងលើ ។ ក្រោយពីទទួលព័ត៌មានភ្លាមកម្លាំងអធិការដ្ឋាននគរបាលកងមាស បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរ ចុះជួយពន្លត់ម្ចាស់ផ្ទះ ឈ្មោះ យ៉ា អ៊ែល ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិឃុំខាងលើ។

សមត្ថកិច្ចឲ្យដឹងទៀតថា ករណីនេះបណ្តាលអោយស្លាប់មនុស្ស៣នាក់ ប្រុស១នាក់ និងរងរបួសមនុស្ស២នាក់ ស្រី១ នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ករណីខាងលើនោះមានការខូចខាតផ្ទះសង់អំពីឈើ ដំបូលប្រក់ក្បឿង រៀបបន្ទប់សង្ក័សីក្រោមទំហំ (៦មែត្រ ×៨ម៉ែត្រ) ឆេះអស់ទាំងស្រុង ។

ជាមួយគ្នានោះដែរ សមត្ថកិច្ចបានអន្តរាគមន៍ពន្លត់អគ្គិភ័យរលត់អស់១០០% នៅវេលាម៉ោង៦និង៣០នាទីព្រឹក ដោយក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៤គ្រឿង និងប្រើប្រាស់អស់ទឹក០៦រថយន្ត ក្នុងនោះរថយន្តពន្លត់អគ្គិភ័យខេត្ត២គ្រឿង ស្រុកព្រៃឈរ ១គ្រឿង ស្រុកកងមាស ១គ្រឿង ។ មូលហេតុនៃករណីខាងលើ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


