សុខភាព
កុំបណ្ដោយ ពេលកូនរលាកពោះវៀន ប្រយ័ត្នគ្រោះថ្នាក់ដល់ជីវិត!
កូនកើតជំងឺរលាកពោះវៀនពិតជារឿងត្រូវយកចិត្តទុកដាក់តាមដាន និងព្យាបាលឲ្យបានទាន់ពេលវេលា។ វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ បានណែនាំថា កុមារតូចៗជាច្រើនមានបញ្ហាជំងឺពោះវៀនរ៉ាំរ៉ៃ ព្រោះពេលរាកដំបូងមិនបានព្យាបាលជាសះស្បើយ។
លោកបានបន្ថែមទៀតថា ជំងឺរលាកពោះវៀនលើកុមារតូចៗព្រោះកង្វះអនាម័យ ពេលចាប់កាន់ចំណីអាហារដាក់ចូលមាត់។ នៅពេលវីរុស ឬបាក់តេរីចូលទៅដល់ក្នុងក្រពះ ឬពោះវៀននាំឲ្យរាក ក្អួត ចុកពោះ។

វេជ្ជបណ្ឌិតឯកទេសរោគកុមារដែលបម្រើការនៅមន្ទីរពេទ្យកុមារជាតិ បានបញ្ជាក់ទៀតថា នៅពេលកូនឈឺ ហើយយើងមិនបានព្យាបាលត្រឹមត្រូវអាចគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះកូនដូចជានៅពេលយើងបណ្ដោយឲ្យរាកខ្លាំង បាត់បង់ជាតិទឹក។ ចំពោះស្ថានភាពកូនខ្សោះជាតិទឹក អាចនាំឲ្យបាត់បង់ជីវិត។ មួយវិញទៀតនៅពេលរាកខ្លាំង កូនអាចបាត់បង់សារជាតិរ៉ែអេឡិចត្រូលីត ហើយទៅជាសន្លប់ ឬប្រកាច់។

ប្រសិនបើមេរោគដែលបង្កឲ្យរលាកពោះវៀននោះកាចអាចបណ្ដាលឲ្យហូរឈាមពេលបន្ទោបង់ ហើយមេរោគអាចជ្រាបចូលចរន្តសរសៃឈាមជុំវិញខ្លួន ក៏ជាសញ្ញាគ្រោះថ្នាក់ដល់ជីវិតដូចគ្នា។ កាលណាបណ្ដោយទុកឲ្យកូនរោករ៉ាំរ៉ៃ ព្រោះមិនបានព្យាបាលបានជាដាច់ នាំឲ្យក្មេងទៅជាខ្វះអាហារូបត្ថម្ភទៅវិញ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
ចុចអាន៖ភាពចុះខ្សោយនៃទារកក្នុងផ្ទៃ!
ចុចអាន៖ការកំណត់គោលដៅជាតិស្ករ លើអ្នកជំងឺទឹកនោមផ្អែម ដែលមានវ័យចំណាស់!
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


