សុខភាព
ភាពចុះខ្សោយនៃទារកក្នុងផ្ទៃ!
ជាស្ថានភាព ដែលការលូតលាស់នៃទារកជួបឧបសគ្គ។ ជាទូទៅមានសភាពធ្ងន់ធ្ងរ ដែលពេលខ្លះស្រួចស្រាវ ឬ រ៉ាំរ៉ៃ ដែលត្រូវការការព្យាបាលជាបន្ទាន់។ ភាពចុះខ្សោយនៃទារកក្នុងផ្ទៃ មាន ២ សំខាន់៖

– ភាពចុះខ្សោយរ៉ាំរ៉ៃ
• កើតឡើងពេលមានផ្ទៃពោះ
• រកឃើញដោយអេកូសាស្ត្រ
– ភាពចុះខ្សោយស្រួចស្រាវ
• កើតមានក្នុងពេលសម្រាល
• កើតមានពេលដែលទារកខ្វះអុកស៊ីហ្សែនធ្ងន់ធ្ងរ

ក) ការសង្ស័យ ពេលទារកចុះខ្សោយ
– ករណីភាពចុះខ្សោយរ៉ាំរ៉ៃ
• សញ្ញាអាយុជីវិតរបស់ទារកមិនល្អគ្រប់គ្រាន់
• ការលូតលាស់មិនគ្រប់គ្រាន់ឬមានវត្តមាននៃកង្វះទឹកភ្លោះ តាមរយៈអេកូសាស្ត្រ
• មានភាពមិនប្រក្រតីនៃសរសៃឈាម និងទារកក្នុងផ្ទៃ តាមរយៈ Doppler។
– ភាពចុះខ្សោយស្រួចស្រាវ នៅពេលឈឺពោះសម្រាល
• មានការប្រែប្រួលចង្វាក់បេះដូងទារក
• មានការចេញលាមកព្រៃក្នុងទឹកភ្លោះ
• កម្រិតអុកស៊ីហ្សែនក្នុងឈាមរបស់ទារកចុះទាប (Acidose métabolique)
– ភាពចុះខ្សោយស្រួចស្រាវ បន្ទាប់ពីពេលកើត:
• ភាពចុះខ្សោយនៃពហុសរីរៈ (ថ្លើម តម្រង់នោម)
• ភាពចុះខ្សោយនៃខួរក្បាល

ខ) មូលហេតុនៃភាពចុះខ្សោយ
– ជំងឺរបស់ម្តាយ (ឧ. លើសឈាម…)
– ភាពមិនធម្មតានៃការកន្ត្រាក់ស្បូន (ឧ. ឈាមកកក្រោយសុក…)
– បណ្តាលមកពីសុក ឬទងសុក (ឧ. សុកពាំងបាំងមុខស្បូន, ទងសុករុំកូន…)
– បណ្តាលមកពីទារក (ឧ. ទារកប្រឈមនឹងការឆ្លងមេរោគ…)
គ) ការធ្វើរោគវិនិច្ឆ័យនៃភាពចុះខ្សោយ
– ការមានលាមកព្រៃរបស់ទារកនៅក្នុងទឹកភ្លោះ
– ការថយចុះនៃសំឡេងចង្វាក់បេះដូង
– កម្រិត pH < 7,5 (ឈាមដែលបូមចេញពីសរសៃឈាមនៃទងសុកទារក)

ឃ) ការវិវត្តន៍នៃភាពចុះខ្សោយ
– ការវិបត្តិធំសំខាន់ជាងគេ គឺប៉ះពាល់ទៅលើប្រព័ន្ធប្រសាទរបស់ទារក
– ការវិវត្តន៍មាន ៣ដំណាក់កាល
• ដំណាក់កាលទី១ ដែលវិវត្តន៍នៃភាពខ្សោយរបស់ទារកនឹងបាត់ក្នុងរយៈពេល ២៤ម៉ោង ទៅ ៤៨ម៉ោង។ ដំណាក់កាលនេះមិនប៉ះពាល់ដល់ខួរក្បាលទារកទេ។
• ដំណាក់កាលទី២ វិបត្តិនៃបញ្ហាភាពខ្សោយរបស់ទារកនឹងបាត់ក្នុងរយៈពេល ១សប្តាហ៍។ ទារកអាចប៉ះពាល់ដល់ខួរក្បាលក្នុងកម្រិតតិច។
• ដំណាក់កាលទី៣ ដែលវាមានលក្ខណៈធ្ងន់ធ្ងរជាមួយអត្រាស្លាប់ខ្ពស់។
ដូច្នេះយើងត្រូវតាមដានពេលមានផ្ទៃពោះនិងពេលសម្រាល ដើម្បីធ្វើអន្តរាគមន៍ជាបន្ទាន់ពេលមានរោគសញ្ញាទាំងនេះ។

ង) ការព្យាបាល
ការព្យាបាលនៃភាពចុះខ្សោយ ត្រូវធ្វើទៅតាមមូលហេតុនិងរោគសញ្ញារបស់ទារក។
“ប្រសិនបើលោក-លោកស្រីមានចម្ងល់ ឫមានសង្ស័យលើរោគសញ្ញាដែលបង្ហាញពីភាពចុះខ្សោយរបស់ទារកដូចបានរៀបរាប់ខាងលើ សូមមេត្តាប្រញាប់មកជួបពិគ្រោះ បន្ទាន់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីការពារអាយុជីវិតទារកលោក លោកស្រីបានទាន់ពេលវេលា។ ការតាមដាននិងពិនិត្យផ្ទៃពោះ ការកម្រើករបស់ទារកឲ្យបានទៀងទាត់តាមដំបូន្មានរបស់គ្រូពេទ្យ គឺជាការតាមដានសុខភាពរបស់ទារក ជាពិសេសអំឡុងពេលជិតសម្រាល”៕

អត្ថបទ៖ រស្មី
សូមចុចអាន៖ តើគូស្វាមីភរិយាជាទូទៅ ត្រូវរង់ចាំរយៈពេលប៉ុន្មានក្នុងការប្រាថ្នាមានផ្ទៃពោះ ក្រោយរៀបការ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


