ជីវិតកម្សាន្ដ
បញ្ចេញរូបប៉ុន្មានសន្លឹក Baifern ត្រូវមិត្តប្រុសចូលចំអន់នៅនឹងមុខហ្វេន
បន្ទាប់ពីចាប់ផ្តើមទំនាក់ទំនងគ្នាបានមួយរយៈមក គូស្នេហ៍ Naphat និង Baifern Pimchanok បានធ្វើឲ្យអ្នកគាំទ្រតែងតែលួចតាមដានអ្នកទាំងពីរ ជាមួយនឹងភាពផ្អែមល្ហែមគ្រប់ពេលវេលាលើបណ្ដាញសង្គមជាសាធារណៈមកជាញឹកញាប់។

តាមរយៈ Instagram របស់ Baifern បានបង្ហោះរូបភាពនៃម៉ូដសំលៀកបំពាក់ដ៏គួរឲ្យស្រលាញ់ ខណៈនាងផាត់មុខ Cute Cute ក្នុងការតុបតែងមុខពណ៌ផ្កាឈូកបែបកូរ៉េ និងបបូរមាត់ពណ៌ផ្កាឈូក ព្រមទាំងធ្វើម៉ូដសក់ដ៏ទាក់ទាញ ដើម្បីត្រៀមខ្លួនសម្រាប់បុណ្យនៃសេចក្ដីស្រឡាញ់ឆ្នាំនេះដោយសរសេរខេបសិនថា “ត្រៀមខ្លួនសម្រាប់យប់នេះ”។

ភា្លមៗនោះដែរ មិត្តប្រុសរបស់នាងគឺតារាសម្ដែង Naphat បានចូលមកបញ្ចេញមតិ និងចំអន់ ក្រោមការបង្ហោះនោះរូបរបស់មិត្តស្រីខ្លួន រហូតធ្វើឲ្យនាងត្រូវតែប្រញាប់ឆ្លើយតបថា “លោកជំទាវ!” ថ្វីត្បិតតែជាមតិខ្លីៗ ប៉ុន្តែភាពគួរឲ្យស្រលាញ់និងបង្ហាញថា គូស្នេហ៍បង្ហាញក្ដីស្រលាញ់ចំពោះគ្នាមិនធម្មតាឡើយ។

ចាប់តាំងពីអ្នកទាំងពីរប្រកាសពីក្ដីស្នេហ៍ដែលមានចំពោះគ្នាកាលពីកន្លងមក គ្មានរូបភាពមួយណាដែល Baifern និង Naphat បង្ហោះម្ដងៗមិនមានការគាំទ្រពីសំណាក់ហ្វេនឡើយ។ ជាពិសេសក្រោយដឹងពីទំនាក់ទំនងរបស់គូស្នេហ៍នេះមហាជនជាច្រើនរួមទាំងក្នុងនិងក្រៅប្រទេសបានចូលរួមអបអរ និងសប្បាយចិត្តជាមួយពួកគេជាខ្លាំង៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឯកស្រីរឿង “ផ្កាយលាក់ស្នេហ៍” លាតត្រដាងស្នេហាដ៏ឈឺចាប់ រហូតក្លាយជាមនុស្សបាក់ទឹកចិត្ត
ចុចអាន៖ក្រោយរងការរិះគន់ថា Mario ធាត់ខ្លាំង ពេលនេះធ្លាយឃ្លិបមួយបង្ហាញពីរូបពិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៥ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


