ជីវិតកម្សាន្ដ
ក្រោយរងការរិះគន់ថា Mario ធាត់ខ្លាំង ពេលនេះធ្លាយឃ្លិបមួយបង្ហាញពីរូបពិត
បន្ទាប់ពីរងការរិះគន់ពីសំណាក់អ្នកលេងអ៊ីនធឺណិតថា មិនចេះមើលថែរូបរាងរហូតធ្វើឲ្យធាត់ខ្លាំង ពេលនេះមានអ្នកប្រើប្រាស់ TikTok ម្នាក់បានបង្ហោះឃ្លិបលើបណ្ដាញសង្គមមួយនេះ ពីរាងរៅរបស់តារាសម្ដែង Mario Maurer ពិតប្រាកដ។

តាមរយៈឃ្លិបនិងរូបភាពបានបញ្ចាក់ថា Mario Maurer មិនបានធាត់ដូចគណនីនោះបានបង្ហោះពីរូបលោកសោះឡើយ។ ជាងនេះទៅទៀត តារាសម្ដែងរូបនេះហាក់មានរាងស្ដើង កាន់តែសង្ហា មុខក៏ស្រស់ស្អាតជាងមុនទៀត។

យ៉ាងណាមិញ ក្រោយការបង្ហោះនេះមិនប៉ុន្មាន អ្នកគាំទ្រជាច្រើនបានចូលរួមបញ្ចេញមតិថា Mario ស្អាតហើយសង្ហាមិនក្រអឺតក្រទមឬឆ្មើងឆ្មៃដូចពាក្យចចាមអារ៉ាមសូម្បីតែបន្តិចណាឡើយ។ មិនត្រឹមសង្ហាប៉ុណ្ណឹងទេ តែលោកក៏គួរឲ្យស្រលាញ់ ហើយអ្នកណាចង់និយាយថា Mario បែបណាមិនសំខាន់ៗគឺអ្នកគាំទ្រនៅតែស្រលាញ់រូបលោកជានិច្ច។

សូមជម្រាបដែរថាកាលពីសប្ដាហ៍មុន តាមរយៈទំព័រដ៏ល្បីមួយបានលើកយកប្រធានបទប្រកាសនៅលើ Instagram ដោយសរសេរសាររិះគន់ Mario ថា “ហេតុអ្វីមិនរក្សារូបរាងទាល់តែសោះ លោកជាតារាសម្ដែងមុខមូល រាងក្រាស់ គូទធំ មើលទៅដូចមនុស្សធាត់យ៉ាងម៉េចទេ” ដោយភ្ចាប់ជាមួយរូបថតតារាប្រុសរូបនេះច្រើនសន្លឹកថែមទៀតផង។ ប៉ុន្តែក្នុងនោះក៏មានមិត្តក្នុងវិស័យសិល្បៈរួមទាំងអ្នកគាំទ្រជាច្រើន បានបញ្ចេញមតិមិនស្រប ហើយលើកទឹកចិត្តដល់លោកកុំឲ្យយករឿងនេះមកដាក់ក្នុងចិត្ត៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Mario រងការរិះគន់ថា ធាត់ខ្លាំងមិនសមជាតារាសម្ដែងលេខ ១
ចុចអាន៖តួឯកស្រីរឿង “ផ្កាយលាក់ស្នេហ៍” លាតត្រដាងស្នេហាដ៏ឈឺចាប់ រហូតក្លាយជាមនុស្សបាក់ទឹកចិត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


