ព័ត៌មានជាតិ
អភិបាលខេត្តបញ្ជាក់បន្ថែមករណីវាយរបងនៅឆ្នេរអូរឈើទាល
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ការសាងសង់របងនៅឆ្នេរអូរឈើទាលនៅខេត្តព្រះសីហនុ គឺស្ថិតនៅលើទីតាំងរបស់ម្ចាស់កម្មសិទ្ធតាមច្បាប់។

ថ្លែងបញ្ជាក់ដល់អ្នកសារព័ត៌មានក្នុងសន្និសីទព្រឹកនេះ លោក គួច ចំរើនថ្លែងថា៖ «ទីតាំងហ្នឹងគឺមានច្បាប់ ខ្ញុំបានទទួលការណែនាំពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើការសម្របសម្រួល ក្រោយពីទទួលបានការណែនាំខ្ញុំបានសម្របសម្រួលភ្លាមជាមួយម្ចាស់កម្មសិទ្ធដើម្បីរៀបចំយករបងដែលនៅជួរខាងឆ្នេរសមុទ្រចេញ»។
ចំពោះចម្ងល់ចំពោះរបងសងខាងម៉េចមិនវាយទាំងអស់ លោកបញ្ជាក់ថា លោកមិនទទួលបានការណែនាំ ដឹងត្រឹមតែសម្ដេចឱ្យសម្របសម្រួលវាយរបងបណ្ដាយឆ្នេរ ខណៈដែលទីតាំងនោះមានច្បាប់។

រដ្ឋបាលខេត្តព្រះសីហនុកាលពីល្ងាចថ្ងៃទី ៨ ខែកុម្ភៈ បានចុះទៅវាយរបង ដែលសាងសង់លយចូលឆ្នេរអូរឈើទាល បន្ទាប់ពីការណែនាំឱ្យសម្របសម្រួលពីសម្ដេចតេជោ ហ៊ុន សែន ខណៈមានការប្រតិកម្មច្រើននៅតាមបណ្ដាញសង្គម សម្ដែងការមិនយល់ស្របលើការសង់របងជាប់មាត់ឆ្នេរសមុទ្រដូច្នេះ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


